ព័ត៌មានអន្ដរជាតិ
គ្រាន់តែធនាគារក្រុងកាប៊ុលបើកឡើងវិញ ពលរដ្ឋ អាហ្វហ្គានីស្ថាន រាប់រយនាក់សម្រុកទៅដកប្រាក់
បន្ទាប់ពីបិទទ្វារអស់ជាងមួយសប្តាហ៍ ធនាគារនៅអាហ្វហ្គានីស្ថានកំពុងចាប់ផ្តើមបើកដំណើរការឡើងវិញ ដោយទាក់ទាញមនុស្សរាប់រយនាក់ទៅដកសាច់ប្រាក់របស់ពួកគេសាជាថ្មី ។
ស្ថាប័នហិរញ្ញវត្ថុនៅទីក្រុងកាប៊ុលភាគច្រើន ត្រូវបានបិទកាលពីរសៀលថ្ងៃទី ១៥ ខែសីហា មុនពេលអតីតប្រធានាធិបតីអាហ្វហ្គានីលោក Ashraf Ghani បានភៀសខ្លួន ហើយក្រុមតាលីបង់បានមកដល់រដ្ឋធានី ។
ដំបូងការបិទនេះគឺដើម្បីឆ្លើយតបទៅនឹងការភ័យខ្លាចថា ការមកដល់របស់ក្រុមនេះនៅក្នុងទីក្រុង នឹងឃើញមានការបង្ហូរឈាម និងការប្លន់ ។
ទោះយ៉ាងណាច្រើនថ្ងៃកន្លងមកនេះធនាគារនៅតែបិទ ដោយសារតែការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនក្នុងការកាត់ផ្តាច់ការចូលប្រើប្រាស់ប្រាក់ និងប្រាក់បម្រុងរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានចំនួន ៧ ពាន់លានដុល្លារ នៅក្នុងធនាគារកណ្តាលអាមេរិក ។
ទន្ទឹមនោះ មូលនិធិរូបិយវត្ថុអន្តរជាតិក៏បានកាត់ផ្តាច់ការចូលប្រើប្រាស់ថវិកាចំនួន ៤៦០ លានដុល្លារ ដែលបានបម្រុងទុកនៅសប្តាហ៍នេះផងដែរ ។
គួរបញ្ជាក់ថា ការផ្អាកទាំងនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមធនាគារ និងម៉ាស៊ីន ATM នៅទូទាំងរដ្ឋធានី ដើម្បីដកប្រាក់របស់ពួកគេឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មុនពេលការមកដល់របស់ក្រុមតាលីបង់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន កំពុងជីកលេណដ្ឋានត្រៀមទប់ទល់ការវាយប្រហាររបស់តាលីបង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


