ព័ត៌មានអន្ដរជាតិ
កាតារ និងតួកគីក្លាយជាខ្សែជីវិតរបស់តាលីបង់ទៅពិភពខាងក្រៅ
ការបាញ់អាវុធអបអរសាទរនៃជ័យជម្នះរបស់ក្រុមតាលីបង់នៅរដ្ឋធានីកាប៊ុល បន្ទាប់ពីប្រទេសលោកខាងលិចបានដកកម្លាំងទ័ពរបស់ខ្លួនចេញក្នុងសប្តាហ៍នេះ។ ប៉ុន្តែតាលីបង់ទំនងជាឯកោពីពិភពខាងក្រៅ ស្របពេលពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ចាប់ផ្តើមមានអនាគតមិនប្រាកដប្រជា។
ឥឡូវនេះ មហាអំណាចពិភពលោកកំពុងបញ្ចេញឥទ្ធិពលចំពេលវិលត្រឡប់មកវិញនៃការគ្រប់គ្រងរបស់មេដឹកនាំសាសនាឥស្លាមនិយម។ នៅក្នុងដំណើរការនេះ មានប្រទេសពីរមកពីពិភពអារ៉ាប់ និងមូស្លីមកំពុងលេចមុខក្លាយជាអ្នកសម្របសម្រួល និងដើរតួនាទីយ៉ាងសំខាន់ទៅពិភពខាងក្រៅរបស់តាលីបង់គឺ ប្រទេសកាតារ និងតួកគី។
ប្រទេសទាំងពីរនេះកំពុងទាញយកផលប្រយោជន៍ពីប្រវត្តិថ្មីនៃការចូលទៅតាលីបង់។ ពួកគេកំពុងបើកភ្នែកស្វែងរកឱកាស។ ប៉ុន្តែប្រទេសទាំងពីរកំពុងលេងល្បែងផងដែរដែលអាចធ្វើឲ្យដៃគូប្រជែងចាស់កាន់តែឆ្ងាយនៅមជ្ឈឹមបូព៌ា។

មន្ត្រីនៅក្នុងរដ្ឋសំបូរប្រេងរបស់ប្រទេសកាតារនៅក្នុងឈូងសមុទ្រ Gulf បានផ្តល់ឲ្យខ្សែជីវិតសម្រាប់បណ្តាប្រទេសដែលព្យាយាមចាកចេញពីអាហ្វហ្គានីស្ថាន។
អ្នកស្រី Dina Esfandiary ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមវិបត្តិអន្តរជាតិ ដែលជាក្រុមសិក្សាពីជម្លោះពិភពលោកបាននិយាយថា ៖«គ្មាននរណាម្នាក់អាចធ្វើការជម្លៀសដ៏ធំ ចេញពីប្រទេសអាហ្វហ្គានីស្ថានដោយមិនពាក់ព័ន្ធនឹងកាតារក្នុងមធ្យោបាយណាមួយ ឬផ្សេងទៀត»។
អ្នកស្រីបានរៀបរាប់ថា ៖«អាហ្វហ្គានីស្ថាន និងតាលីបង់នឹងក្លាយជាជ័យជម្នះដ៏សំខាន់មួយសម្រាប់កាតារ មិនត្រឹមតែពួកគេមានលទ្ធភាពសម្របសម្រួលជាមួយតាលីបង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់សម្រាប់បណ្តាប្រទេសលោកខាងលិចដែលពាក់ព័ន្ធ។
នៅពេលប្រទេសលោកខាងលិចបានភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល តម្លៃការទូតនៃការទំនាក់ទំនងទាំងនេះបានកើនឡើង។ នៅលើ Twitter របស់អ្នកនាំពាក្យក្រសួងការបរទេសកាតារ លោកស្រី Lolwah Alkhater ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាអំណាចលោកខាងលិច។
លោកស្រីបានសរសេរកាលពីដើមខែនេះថា ៖«កាតារ…បន្តធ្វើជាអ្នកសម្របសម្រួលគួរឲ្យទុកចិត្តនៅក្នុងជម្លោះនេះ»។
ប៉ុន្តែការភ្ជាប់ផ្លូវទៅកាន់តាលីបង់ប្រហែលជានៅមានហានិភ័យនាពេលអនាគត។ ប្រទេសតួកគី និងកាតារជិតស្និទ្ធនឹងចលនាឥស្លាមនិយមប្រចាំតំបន់ដែលជារឿយៗបង្កើតភាពតានតឹងជាមួយមហាអំណាចដូចជាប្រទេស អេហ៊្សីប អារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម ដែលមើលឃើញក្រុមទាំងនោះបន្តមានការគំរាមកំហែង។

កំឡុងពេលតាលីបង់កាន់អំណាចទសវត្សរ៍ឆ្នាំ១៩៩០មានតែប្រទេស៣ប៉ុណ្ណោះដែលចងសម្ព័ន្ធមិត្តផ្លូវការជាមួយពួកគេគឺ ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម។
បន្ទាប់មកប្រទេសពីរបានកាត់ទំនាក់ទំនងផ្លូវការទាំងអស់ បន្ទាប់ពីការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១នៅសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណា មានមូលនិធិសម្ងាត់ពីបុគ្គលចេញពីអារ៉ាប៊ីសាអូឌីតដែលត្រូវបានរាយការណ៍ការគាំទ្រជាច្រើនឆ្នាំបន្តបន្ទាប់។
សម្រាប់កាតារ និងតួកគី ការទំនាក់ទំនងជាមួយតាលីបង់មានការវិវត្តផ្សេងៗគ្នា។ នៅសម័យកាលរដ្ឋបាលប្រធានាធិបតី Barack Obama បានស្វែងរកការបញ្ចប់សង្គ្រាម ប្រទេសកាតារធ្វើម្ចាស់ផ្ទះរបស់មេដឹកនាំតាលីបង់ដើម្បីពិភាក្សាកិច្ចប្រឹងប្រែងសន្តិភាពពីឆ្នាំ២០១១។
កិច្ចពិភាក្សាក្រុងដូហាបានបញ្ចប់កិច្ចព្រមព្រៀងកាលពីឆ្នាំមុនក្រោមសម័យកាលប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានត្រឹមខែឧសភា ឆ្នាំនេះ។ បន្ទាប់មកលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសពីការពង្រីកកាលបរិច្ឆេទដកទ័ពរហូតដល់ថ្ងៃទី១១ ខែកញ្ញា៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ