Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ អ៊ីរ៉ង់ ដែលត្រូវគេធ្វើឃាតជានរណា? ហេតុអ្វីគាត់ក្លាយជាគោលដៅ?

បានផុស

នៅ

ក្រសួងការពារជាតិអ៊ីរ៉ង់បានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់បំផុតរបស់ខ្លួនគឺលោក Mohsen Fakhrizadeh ត្រូវបានគេធ្វើឃាតនៅជិតរដ្ឋធានី តេអេរ៉ង់។

លោក Fakhrizadeh បានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីការបាញ់ប្រហារនៅក្រុង Absard ក្នុងតំបន់ Damavand។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានថ្កោលទោសការសម្លាប់នេះថាជាអំពើភេរវកម្មរដ្ឋ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោកខាងលិចជឿជាក់ថា លោក Fakhrizadeh គឺជាអ្នកនៅពីក្រោយកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Fakhrizadeh គឺជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ដ៏ល្បីល្បាញបំផុតនិងជាមន្រ្តីជាន់ខ្ពស់នៃក្រុមឆ្មាំបដិវត្តឥស្លាមឥស្សរជន។

គាត់បាននិយាយជាយូរមកហើយថា ប្រភពសន្តិសុខលោកខាងលិចគឺមានឥទ្ធិពលខ្លាំងនិងជាឧបករណ៍សំខាន់នៅក្នុងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

យោងតាមឯកសារសម្ងាត់ដែលអ៊ីស្រាអែលទទួលបាននៅឆ្នាំ២០១៨បានបង្ហាញថា គាត់បានដឹកនាំកម្មវិធីបង្កើតអាវុធនុយក្លេអ៊ែរ។

នៅពេលនោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកបានកំណត់អត្តសញ្ញាណលោក Fakhrizedeh ថាជាប្រធានអ្នកវិទ្យាសាស្ត្រនៅក្នុងកម្មវិធីនេះហើយបានជំរុញឲ្យប្រជាជនចងចាំឈ្មោះរបស់គាត់បានឲ្យច្បាស់។

នៅឆ្នាំ២០១៥ កាសែត New York Times បានប្រៀបធៀបរូបគាត់ទៅនឹងលោក J. Robert Oppenheimer ដែលជាអ្នករូបវិទ្យាដឹកនាំគម្រោង Manhattan ដែលក្នុងអំឡុងសង្គ្រាមលោកលើកទី២បានផលិតអាវុធបរមាណូដំបូងគេ។

សាស្រ្តាចារ្យរូបវិទ្យាលោក Fakhrizadeh ត្រូវបានគេនិយាយថា ដឹកនាំគម្រោង Amad ដែលជាកម្មវិធីអាថ៌កំបាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ដើម្បីស្រាវជ្រាវអំពីសក្តានុពលនៃការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។ ទីភ្នាក់ងារ​​ថាមពល​អាតូមិក​អន្តរជាតិ (IAEA) បាននិយាយថា កម្មវិធីនេះត្រូវបានបិទនៅឆ្នាំ២០០៣បើទោះបីជាលោក Netanyahu និយាយថា ឯកសារដែលត្រូវបានរកឃើញនៅឆ្នាំ២០១៨បានបង្ហាញថា លោក Fakhrizadeh បានដឹកនាំកម្មវិធីមួយដែលបន្តការងាររបស់គម្រោង Amad ដោយសម្ងាត់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IAEA ចង់និយាយជាមួយគាត់យូរមកហើយដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួនលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

ការងឿងឆ្ងល់ដែលថា អ៊ីរ៉ង់កំពុងប្រើកម្មវិធីនេះជាលេសដើម្បីបង្កើតគ្រាប់បែកនុយក្លេអ៊ែរបានជំរុញឲ្យសហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មនៅក្នុងឆ្នាំ ២០១០។

ហេតុអ្វីបានជាគាត់ក្លាយជាគោលដៅនៃការធ្វើឃាត?

ក្នុងនាមជាប្រមុខអង្គភាពស្រាវជ្រាវនិងច្នៃប្រឌិតថ្មីរបស់ក្រសួងការពារជាតិ លោក Fakhrizadeh នៅតែជាមនុស្សដ៏សំខាន់។ ដូច្នេះ ការព្រមានរបស់លោក Benjamin Netanyahu កាលពីពីរឆ្នាំមុនឲ្យចងចាំឈ្មោះរបស់គាត់គឺពិតជាសំខាន់។

ចាប់តាំងពីអ៊ីរ៉ង់បានចាប់ផ្តើមរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥មក ប្រទេសនេះបានឈានទៅមុខយ៉ាងឆាប់រហ័សដោយបានសាងសង់ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមនិងបានចម្រាញ់លើសកម្រិតដែលបានអនុញ្ញាតក្រោមកិច្ចព្រមព្រៀងនេះ។

មន្រ្តីអ៊ីរ៉ង់តែងតែនិយាយថា សកម្មភាពបែបនេះគឺអាចផ្លាស់ប្តូរបានប៉ុន្តែការអភិវឌ្ឍក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍពិបាកក្នុងការលុបបំបាត់ណាស់។

លោក Ali Asghar Soltanieh អតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ IAEA បាននិយាយថា “យើងមិនអាចដើរថយក្រោយបានទេ”។

ប្រសិនបើលោក Mohsen Fakhrizadeh គឺជាតួអង្គសំខាន់ដូចអ៊ីស្រាអែលចោទប្រកាន់មែននោះ ការស្លាប់របស់គាត់អាចបង្អាក់សន្ទុះរបស់អ៊ីរ៉ង់ក្នុងកម្មវិធីនុយក្លេអ៊ែរ។

ស្របពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden និយាយអំពីការនាំទីក្រុងវ៉ាស៊ីនតោនចូលក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់វិញនោះ ការធ្វើឃាតនេះក៏អាចធ្វើឲ្យស្មុគស្មាញដល់ការចរចានាពេលអនាគតផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម