Connect with us

ព័ត៌មានអន្ដរជាតិ

ប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ចលនាតស៊ូអាហ្វហ្គានីស្ថាន ចាប់បានយុទ្ធជនតាលីបង់ រាប់រយនាក់

បានផុស

នៅ

ក្រុមតាលីបង់និងកងកម្លាំងប្រឆាំង នៅតែបន្តប្រយុទ្ធដើម្បីត្រួតត្រាជ្រលងភ្នំ Panjshir ភាគខាងជើងទីក្រុងកាប៊ុល ខណៈចលនាតស៊ូអាហ្វហ្គានីស្ថានបាននិយាយថា ពួកគេចាប់បានកងទ័ពតាលីបង់រាប់រយនាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រណសិរ្សតស៊ូជាតិ (NRF) អាហ្វហ្គានីស្ថាន ដែលប្រមូលផ្តុំកម្លាំងស្មោះត្រង់នឹងមេដឹកនាំក្នុងតំបន់លោក Ahmad Massoud បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានឡោមព័ទ្ធ “ភេរវកររាប់ពាន់នាក់” នៅច្រក Khawak ហើយពួកតាលីបង់ បានបោះបង់ចោលយានយន្តនិងឧបករណ៍នៅក្នុងតំបន់ Dashte Rewak។

អ្នកនាំពាក្យ NRF លោក Fahim Dashti បានបន្ថែមថា “ការប្រយុទ្ធទ្រង់ទ្រាយធំកំពុងបន្ត”។

លោក Charles Stratford អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅរដ្ឋធានីកាប៊ុល បានរាយការណ៍ថា យុទ្ធជនតាលីបង់រាប់រយនាក់ត្រូវបានចាប់ខ្លួនយកទៅឃុំឃាំងកាលពីថ្ងៃអាទិត្យ។

លោក Dashti បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ស្រុក Paryan លែងមានយុទ្ធជនតាលីបង់ទៀតហើយ។ មកទល់ពេលនេះ យុទ្ធជនតាលីបង់ជិត ១,០០០នាក់ ត្រូវបានសម្លាប់ របួសឬត្រូវចាប់ជាឈ្លើយ បន្ទាប់ពីផ្លូវចេញចូលត្រូវបានបិទ។

National Resistance Front personnel install heavy weapons at an outpost in Paryan district in Panjshir province last month [Ahmad Sahel Arman/AFP]

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រុមតាលីបង់ លោក Bilal Karimi បាននិយាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន ដណ្តើមបានស្រុកចំនួន៥ ក្នុងចំណោមស្រុកទាំង ៧ របស់ខេត្តនេះ។

គួរបញ្ជាក់ថា Panjshir គឺជាខេត្តចុងក្រោយរបស់អាហ្វហ្គានីស្ថាន ដែលប្រឆាំងទប់ទល់នឹងក្រុមប្រដាប់អាវុធដែលបានឡើងកាន់អំណាចកាលពីខែមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ប្រជាជនអាហ្វហ្គានីស្ថានដែលចង់ចេញពីប្រទេស មានសង្ឃឹមហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម