ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងចិន ទាំងហ្វូង ហោះចូលតំបន់ការងារដែនអាកាស តៃវ៉ាន់
កោះតៃវ៉ាន់និយាយថា យន្តហោះយោធាចិនទាំងហ្វូង បានហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។
ក្រសួងការពារជាតិនិយាយថា យន្តហោះចំនួន១៩គ្រឿង រួមទាំងយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់ខ្លួន។

ទីក្រុង តៃប៉ិ បានត្អូញត្អែរអស់រយៈពេលជាងមួយឆ្នាំមកហើយ អំពីបេសកកម្មម្តងហើយម្តងទៀតដោយកងទ័ពអាកាសចិននៅក្បែរកោះនេះ។
យោងតាមក្រសួងការពារជាតិតៃវ៉ាន់, បេសកកម្មថ្ងៃអាទិត្យរបស់កងទ័ពអាកាសចិន ក៏មានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកធុន H-6 ចំនួន៤គ្រឿង ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរក៏ដូចជាយន្តហោះប្រឆាំងនាវាមុជទឹកផងដែរ។

តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស គឺជាតំបន់មួយនៅខាងក្រៅដែនដីរបស់ប្រទេសនិងដែនអាកាសជាតិ ប៉ុន្តែជាកន្លែងដែលយន្តហោះបរទេសនៅតែត្រូវបានកំណត់អត្តសញ្ញាណ ត្រួតពិនិត្យនិងគ្រប់គ្រងដើម្បីផលប្រយោជន៍សន្តិសុខជាតិ។
តំបន់នេះត្រូវបានប្រកាសដោយខ្លួនឯង ហើយតាមបច្ចេកទេស នៅតែជាលំហអាកាសអន្តរជាតិ។

ក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញផែនទីបង្ហាញផ្លូវហោះហើរនៅភាគពាយ័ព្យនៃកោះ Pratas ជិតឆ្នេរសមុទ្រចិន ជាងឆ្នេរសមុទ្រតៃវ៉ាន់។ ក្រសួងបានបន្ថែមថា ប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយហើយយន្តហោះចម្បាំងត្រូវបានបញ្ជូនទៅដើម្បីព្រមានយន្តហោះចិន។
ទោះបីជាយ៉ាងណាក៏ ប្រទេសចិនមិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


