ព័ត៌មានអន្ដរជាតិ
ចិន ផ្ទុះកូវីដ ក្នុង សាលាបឋម
ប្រទេសចិន បានជួបប្រទះការកើនឡើងថ្មីនៃករណីឆ្លងជំងឺកូវីដ-១៩ ដែលជាប់ទាក់ទងទៅនឹងសាលាបឋមសិក្សាមួយក្នុងខេត្ត Fujian។
របាយការណ៍ដំបូងបង្ហាញថា ការផ្ទុះឡើងនេះ អាចបណ្តាលមកពីឪពុករបស់សិស្សម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន បន្ទាប់ពីវិលត្រលប់មកពីប្រទេសសិង្ហបុរី កាលពីថ្ងៃទី៤ខែសីហា។

អាជ្ញាធរនៅ Fujian បានបញ្ជាឲ្យគ្រូនិងសិស្សទាំងអស់ ត្រូវធ្វើតេស្តក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីមានករណីជាង១០០ ត្រូវបានរាយការណ៍ក្នុងរយៈពេល៤ថ្ងៃ។
គេមិនច្បាស់ទេថា តើឪពុករបស់សិស្សម្នាក់នោះ ពិតជាបានឆ្លងមេរោគនៅក្រៅប្រទេសឬយ៉ាងណា។
ទីក្រុង Putian ក្នុងខេត្ត Fujian ដែលមានប្រជាជនប្រមាណ៣លាននាក់ ហាក់ដូចជាស្ថិតក្នុងចំណោមកន្លែងដែលរងគ្រោះខ្លាំងបំផុត។

ទន្ទឹមនឹងនេះ ក្រុមមន្រ្តីបានចាត់វិធានការដើម្បីទប់ស្កាត់ការផ្ទុះឡើងថ្មី នៃជំងឺជំងឺកូវីដ-១៩។
សាលារៀនត្រូវបានបិទ ហើយអ្នកណាដែលចាកចេញពីទីក្រុង Putian ត្រូវតែមានភស្តុតាងបង្ហាញការធ្វើតេស្តកូវីដអវិជ្ជមាន ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយ។

ទីតាំងសាធារណៈដូចជា រោងភាពយន្ត សារមន្ទីរនិងបណ្ណាល័យ ត្រូវបានបញ្ជាឲ្យផ្អាក ហើយភោជនីយដ្ឋាននានាត្រូវបានស្នើឲ្យកំណត់ម៉ោងបើកដំណើរការរបស់ពួកគេ។
គួរបញ្ជាក់ថា រលកចុងក្រោយនេះ កើតឡើងមួយខែ បន្ទាប់ពីប្រទេសចិន ទប់ទល់នឹងការផ្ទុះឡើងនៅទីក្រុង Nanjing ដែលជាការផ្ទុះឡើងធំបំផុតចាប់តាំងពីការផ្ទុះនៅ Wuhan៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ WHO ណែនាំ វៀតណាម ៣ ចំណុច ដើម្បី ទប់ ស្កាត់ កូវីដ ខណៈ ប៉ុន្មាន សប្តាហ៍ ខាង មុខចាំបាច់ ខ្លាំង
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


