ព័ត៌មានអន្ដរជាតិ
Delta មិនថយ វៀតណាម អនុម័តវ៉ាក់សាំងកូវីដ ចាក់៣ដូស របស់គុយបា
ក្រសួងសុខាភិបាលវៀតណាម បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ Abdala របស់ប្រទេសគុយបា ខណៈករណីឆ្លងដែលបណ្តាលមកពីវីរុសបំប្លែងខ្លួន Delta នៅតែបន្តកើនឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
Abdala គឺជាវ៉ាក់សាំងទី ៨ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅវៀតណាម ខណៈប្រទេសនេះ ស្ថិតក្នុងចំណោមប្រទេសមានអត្រាចាក់វ៉ាក់សាំងទាបបំផុតនៅក្នុងតំបន់ ពោលមានត្រឹម៦,៣ភាគរយប៉ុណ្ណោះនៃប្រជាជន៩៦លាននាក់របស់ខ្លួន ដែលទទួលបានវ៉ាក់សាំងពេញលេញ។
ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc ចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុង Havana, រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងសុខាភិបាលបានអនុម័តវ៉ាក់សាំង Abdala ដោយផ្អែកលើតម្រូវការបន្ទាន់របស់ប្រទេស សម្រាប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩”។
ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីខែមុនថា គុយបានឹងផ្គត់ផ្គង់វ៉ាក់សាំង Abdala ក្នុងបរិមាណដ៏ច្រើន ដល់ប្រទេស និងផ្ទេរបច្ចេកវិទ្យាផលិតកម្មនៅចុងឆ្នាំនេះ។ គុយបា អះអាងថា វ៉ាក់សាំងចាក់៣ដូសរបស់ខ្លួន មានប្រសិទ្ធភាព ៩២,២៨ ភាគរយ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមបានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ជិត ៦៧៨,០០០ករណីនិងការស្លាប់ជាង ១៦,០០០ នាក់ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FT
ចុចអាន៖ វៀតណាម ឲ្យយកមនុស្សទៅធ្វើតេស្តថ្នាំព្យាបាលកូវីដរបស់បារាំង ជាថ្នូរទទួលយកបច្ចេកវិទ្យា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ