ព័ត៌មានអន្ដរជាតិ
អង្គការលើកលែងទោស រិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំង គិតលុយធំជាងជីវិតមនុស្ស
អង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ថា គិតប្រាក់ចំណេញខ្លាំងជាងអាយុជីវិត និងបានអំពាវនាវដល់រដ្ឋាភិបាលប្រទេសអ្នកមាន ឲ្យចែកចាយវ៉ាក់សាំងចំនួន ២ ពាន់លានដូសដល់ប្រទេសក្រីក្រ។
អគ្គលេខាធិការអង្គការលើកលែងទោស លោកស្រី Agnes Callamard និយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថា នឹងប្រើមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការសន្យាមួយក្នុងការចាក់វ៉ាក់សាំងពេញលេញឲ្យបាន ៧០ភាគរយ ទូទាំងពិភពលោកត្រឹមថ្ងៃទី២២ខែកញ្ញា។

លោកស្រីលើកឡើងថា “យើងត្រូវការមេដឹកនាំដូចជាលោកប្រធានាធិបតី Biden ដើម្បីដាក់វ៉ាក់សាំងរាប់ពាន់លានដូសនៅលើតុ ហើយបញ្ជូនទំនិញទៅ បើមិនដូច្នេះទេ នេះគ្រាន់តែជាកាយវិការទទេមួយទៀត ហើយជីវិតមនុស្សនឹងបន្តបាត់បង់”។
ស្របពេលជាមួយគ្នានោះដែរ អង្គការលើកលែងទោសបានរិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដធំៗដូចជា AstraZeneca, BioNTech, Johnson & Johnson, Moderna, Novavax និង Pfizer ចំពោះការបដិសេធចែករំលែកបច្ចេកវិទ្យានៅពីក្រោយផលិតផលរបស់ពួកគេ ឬការចែករំលែកដូស ដើម្បីឲ្យប្រជាជននៅលើពិភពលោកកាន់តែច្រើនអាចទទួលបាន។

អង្គការសិទ្ធិមនុស្សមួយនេះនិយាយថា ខណៈដែលប្រទេសអ្នកមាន បានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនភាគច្រើនហើយនោះ ស្ថានការណ៍គឺមានភាពខុសប្លែកគ្នានៅតំបន់អាស៊ី អាហ្វ្រិកនិងអាមេរិកឡាទីន ដែលនាំឲ្យមានមនុស្សស្លាប់រាប់ម៉ឺននាក់ក្នុងមួយសប្តាហ៍។
ទោះលោកស្រី Callamard ទទួលស្គាល់ថា ទាំងក្រុមហ៊ុន AstraZeneca និង Johnson & Johnson កំពុងលក់វ៉ាក់សាំងរបស់ពួកគេក្នុងតម្លៃថ្លៃក៏ដោយ ប៉ុន្តែលោកស្រីបានចង្អុលបង្ហាញថា ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំង៦ បានជំទាស់នឹងការស្នើសុំពីឥណ្ឌានិងអាហ្វ្រិកខាងត្បូង ដែលស្នើឲ្យលើកលែងសិទ្ធិ កម្មសិទ្ធិបញ្ញាទាក់ទងនឹងផលិតផលរបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ឥណ្ឌា ប្រាប់ពេលវេលាផ្ដល់វ៉ាក់សាំងកូវីដឡើងវិញ ក្រោយផ្អាកនាំចេញកន្លះឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


