ព័ត៌មានអន្ដរជាតិ
“ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់”
មន្រ្តីអ៊ីស្រាអែលដែលនិយាយដោយមិនបញ្ចេញឈ្មោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ពិភពលោកគួរតែអរគុណដល់អ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh។
សេចក្តីថ្លែងការណ៍របស់មន្រ្តីរូបនេះទៅកាសែត New York Times បានបង្កឲ្យមានការយកចិត្តទុកដាក់ស្របពេលការធ្វើឃាតលោក Fakhrizadeh បានធ្វើឲ្យកក្រើកតំបន់នេះទាំងមូល។

បើទោះបីជាប្រទេសអ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវជាផ្លូវការក៏ដោយក៏ការអត្ថាធិប្បាយរបស់មន្ត្រីរូបនេះបានបង្ហាញថា ទីក្រុង តេល អាវីវ នៅពីក្រោយការធ្វើឃាតនេះ។
មន្ត្រីអ៊ីស្រាអែលដែលត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធក្នុងការតាមដានលោក Fakhrizadeh អស់រយៈពេលជាច្រើនឆ្នាំបាននិយាយថា ប្រទេសអ៊ីស្រាអែលនឹងបន្តចាត់វិធានការចាំបាច់ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

មន្ត្រីដដែលបានបន្តទៀតថា គោលបំណងរបស់អ៊ីរ៉ង់ក្នុងការទទួលបានអាវុធនុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងដោយលោក Fakhrizadeh កំពុងបង្កការគំរាមកំហែងហើយពិភពលោកគួរតែអរគុណដល់អ៊ីស្រាអែលចំពោះការសម្លាប់នេះ។

នៅក្នុងបទបង្ហាញស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមេសាឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងចំៗពីឈ្មោះ Fakhrizadeh ដែលត្រូវបានគេស្គាល់ថាជា “មេក្លោង” នៃកម្មវិធីនុយក្លេអ៊ែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ត្រូវធ្វើឃាតក្នុងផែនការដែលចូលរួមដោយអ្នកវាយប្រហារចំនួន ៦២ នាក់
ចុចអាន៖ អ៊ីរ៉ង់ កំពុងថ្លឹងថ្លែងថាគួរសងសឹកតាមរបៀបណាចំពោះការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


