ព័ត៌មានអន្ដរជាតិ
តើថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer មានប្រសិទ្ធភាពការពារកូវីដ-១៩បានកម្រិតណា?
កាលពីដើមខែកញ្ញា ក្រុមហ៊ុន Pfizer-Biotech បានចាប់ផ្តើមការពិសោធន៍ព្យាបាលអ្នកជំងឺកូវីដ-១៩ តាមរយៈថ្នាំលេប ឈានដល់ដំណាក់កាលចុងក្រោយ ខណៈលទ្ធផលសាកល្បងបានបញ្ចេញជាវិជ្ជមាន និងផ្ដល់ក្ដីសង្ឃឹមថ្មីមួយទៀតដល់ពិភពលោក បន្ទាប់ពីវ៉ាក់សាំង។

ទន្ទឹមនឹងនេះ សាធារណជនមួយចំនួន កើតមានចម្ងល់ខ្លះៗពាក់ព័ន្ធជាមួយថ្នាំគ្រាប់ Pfizer ថាពិតជាអាចការពារវីរុសកូវីដ-១៩បានឬយ៉ាងណា? មកស្វែងយល់ទាំងអស់គ្នា!
តើថ្នាំគ្រាប់ Pfizer ជាអ្វី?

វាជាថ្នាំប្រឆាំងវីរុសដែលអាចការពារការឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីមនុស្សម្នាក់បានប៉ះពាល់ផ្ទាល់ដោយវីរុស។ Pfizer បានចាប់ផ្តើមគម្រោងផលិតថ្នាំរបស់ខ្លួនដែលឱ្យឈ្មោះថា PF-07321332 កាលពីខែមីនា ឆ្នាំ ២០២០ ហើយបន្ទាប់មកបានធ្វើតេស្តព្យាបាលដោយផ្សំគ្នាជាមួយថ្នាំ ritonavir (ថ្នាំព្យាបាលមេរោគអេដស៍)។ យោងតាមលទ្ធផលពីមន្ទីរពិសោធន៍ ថ្នាំគ្រាប់នេះអាចរារាំងការចម្លងមេរោគ ការពារអាការធ្ងន់ធ្ងរ និងអាចឈប់ការចម្លងទាំងស្រុងតែម្ដង។
ការធ្វើតេស្តគ្លីនិក

បន្ទាប់ធ្វើតេស្តគ្លីនិក ក្រុមហ៊ុនឱសថយក្សមួយនេះ បានបន្តធ្វើតេស្តសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំគ្រាប់របស់ខ្លួន ជាមួយថ្នាំ ritonavir ទៅលើមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ២,៦៦០ នាក់។ បើយោងតាមរបាយការណ៍របស់ទស្សនាវដ្តី Forbes ការសាកល្បងនេះគឺដើម្បីវាយតម្លៃថា តើថ្នាំប្រឆាំងវីរុស PF-07321332 អាចការពារការឆ្លងមេរោគកូវីដបានកម្រិតណា។
ដំណើរការរបស់ថ្នាំ

អ្នកជំងឺដែលចូលរួមក្នុងការសាកល្បងត្រូវបានផ្តល់ឱ្យលេបថ្នាំ PF-07321332 ផ្សំជាមួយថ្នាំ ritonavir ក្នុងកម្រិតទាប។ អ្នកជំងឺ១ភាគ៣ នៃការធ្វើតេស្តនឹងទទួលបានថ្នាំ placebo ហើយអ្នកជំងឺដែលនៅសល់នឹងទទួលបានថ្នាំលេប Pfizer ពីរដងក្នុងមួយថ្ងៃ រយៈពេល ៥-១០ ថ្ងៃ។ លទ្ធផលនៃការសាកល្បងដំណាក់កាលដំបូងបានបង្ហាញថា ថ្នាំគ្រាប់នេះ មានសុវត្ថិភាព និងស៊ាំបានល្អ។
ក្រុមហ៊ុនសង្ឃឹមថា ថ្នាំ PF-07321332 នឹងរារាំងសកម្មភាពរបស់អង់ហ្ស៊ីមសំខាន់ដែលជាភ្នាក់ងារចម្លងវីរុស និងជួយបញ្ឈប់មេរោគមុនពេលវាវិវត្តខ្លួនក្នុងរាងកាយមនុស្ស។
តើយើងនឹងបានប្រើវានៅពេលណា?
ប្រសិទ្ធរបស់ថ្នាំគ្រាប់នេះ មិនទាន់ប្រកាសជាផ្លូវការទេ បើវាជោគជ័យ អាចនឹងមានលក់នៅលើទីផ្សារនៅចុងឆ្នាំនេះ។ យោងតាមរបាយការណ៍របស់ទូរទស្សន៍ CNBC បានឱ្យដឹងថា Pfizer ចាប់ផ្តើមធ្វើការសាកល្បងថ្នាំលេបលើមនុស្ស កាលខែមីនា ឆ្នាំ ២០២១ ដោយមានគម្រោងបញ្ជប់វានៅចុងឆ្នាំដដែល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NEWS18
ចុចអាន៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ឈានដល់ការសាកល្បងព្យាបាលជាសះស្បើយត្រឹម ៥ ថ្ងៃ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


