ព័ត៌មានអន្ដរជាតិ
លំអិតពីអាថ៌កំបាំងទ្រព្យសម្បត្តិមេដឹកនាំពិភពលោកបែកធ្លាយដ៏ធំ
អាថ៌កំបាំងទ្រព្យសម្បត្តិ និងទំនាក់ទំនងអាជីវកម្មរបស់មេដឹកនាំ អ្នកនយោបាយ និងមហាសេដ្ឋីពិភពលោកត្រូវបានលាតត្រដាងនៅក្នុងការបែកធ្លាយនៃឯកសារហិរញ្ញវត្ថុដ៏ធំបំផុតមួយ។
មេដឹកនាំបច្ចុប្បន្នប្រហែលជា៣៥នាក់ អតីតមេដឹកនាំ និងមន្ត្រីសាធារណៈជាង៣០០នាក់ មហាសេដ្ឋីជាង១០០នាក់ត្រូវបានបង្ហាញនៅក្នុងឯកសារពីក្រុមហ៊ុនបរទេសដែលហៅឈ្មោះថា Pandora Papers។
ពួកគេបានបង្ហាញថា ព្រះមហាក្សត្ររបស់ប្រទេសហ្សកដានីបានប្រមូលប្រាក់ប្រមាណ៩៤លានដុល្លារអាមេរិកពីទ្រព្យសម្បត្តិនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ពួកគេក៏បានបង្ហាញដែរពីរបៀបដែលអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair និងភរិយាបានសន្សំប្រាក់ប្រមាណ ៤២២ ៤៥៧ ដុល្លារពីការគេចពន្ធនៅពេលពួកគាត់បានទិញការិយាល័យមួយនៅទីក្រុងឡុងដ៍។
ការបែកធ្លាយក៏ភ្ជាប់ទំនាក់ទំនងនឹងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន អំពីទ្រព្យសម្បត្តិអាថ៌កំបាំងនៅប្រទេសម៉ូណាកូ និងបង្ហាញពីលោកនាយករដ្ឋមន្ត្រីឆែក Andrej Babis បានបរាជ័យក្នុងការប្រកាសក្រុមហ៊ុនវិនិយោគនៅក្រៅប្រទេសមួយបានប្រើដើម្បីទិញវីឡាពីរកន្លែងដែលទឹកប្រាក់ ១៦លានដុល្លារនៅភាគខាងត្បូងប្រទេសបារាំង។

នេះជាការលាតត្រដាងនៅក្នុងការបែកធ្លាយថ្មីបំផុតក្នុងរយៈពេល៧ឆ្នាំកន្លងទៅនេះ បន្ទាប់ពីឯកសារ FinCen Files, Paradise Papers, Panama Papers និង LuxLeaks។ តាមរយៈនេះសារព័ត៌មាន BBC បានចូលរួមស៊ើបអង្កេតជាមួយ Guardian ព្រមទាំងសារព័ត៌មានដៃគូផ្សេងៗទៀតទទួលបានឯកសារជិត១២លានច្បាប់ពីក្រុមហ៊ុនសេវាហិរញ្ញវត្ថុចំនួន១៤នៅក្នុងប្រទេសនានាដូចជា កោះ Virgin របស់អង់គ្លេស ប៉ាណាម៉ា បេលីស ស៊ីប អេមីរ៉ាតអារ៉ាប់រួម សិង្ហបុរី និងស្វីស។
ឥស្សរជនមួយចំនួនបានកំពុងងប្រឈមនឹងបទចោទប្រកាន់ពីអំពើពុករលួយ ការលាងលុយកខ្វក់ និងការគេចពន្ធជាសកល។ ប៉ុន្តែការបង្ហាញដ៏ធំបំផុតមួយថាតើ បុគ្គលល្បីៗ និងសំបូរទ្រព្យសម្បត្តិបានបង្កើតក្រុមហ៊ុនស្របច្បាប់ដើម្បីទិញទ្រព្យសម្បត្តិដោយសម្ងាត់នៅចក្រភពអង់គ្លេសដោយរបៀបណា។
ឯកសារបង្ហាញថា ម្ចាស់ក្រុមហ៊ុនក្រៅប្រទេសមួយចំនួនក្នុងចំណោម ៩៥០០០ក្រុមជាអ្នកស្ថិតនៅពីក្រោយនៃការទិញ។
វាបានបង្ហាញពីបរាជ័យរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសដើម្បីណែនាំការចុះបញ្ជីម្ចាស់ទ្រព្យសម្បត្តិបរទេស បើទោះជាមានការសន្យាម្តងហើយម្តងទៀតដើម្បីធ្វើរឿងបែបនេះ ចំពេលមានការព្រួយបារម្ភពីអ្នកទិញទ្រព្យសម្បត្តិមួយចំនួនអាចកំពុងត្រូវបានលាក់បាំងអំពីសកម្មភាពលាងលុយកខ្វក់។
ប្រធានាធិបតីប្រទេសអាស៊ែបៃហ្សង់លោក Ilham Aliyev និងក្រុមគ្រួសារដែលត្រូវបានចោទប្រកាន់ពីការលួចប្លន់ប្រទេសរបស់ខ្លួនគឺជាគំរូឧទាហរណ៍សម្រាប់។ ការស៊ើបអង្កេតរកឃើញថា លោក Aliyevs និងអ្នកជិតស្និទ្ធបានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទ្រព្យសម្បត្តិនៅចក្រភពអង់គ្លេសដែលមានតម្លៃជាង៥៤១លានដុល្លារ។
ទ្រព្យសម្បត្តិនៅអង់គ្លេសមានម្ចាស់ជាមេដឹកនាំបរទេស
ការលាតត្រដាងអាចបញ្ជាក់ពីភាពអាម៉ាស់សម្រាប់រដ្ឋាភិបាលអង់គ្លេស ពីព្រោះលោក Aliyevs ទំនងជាទទួលបានប្រាក់ចំណេញ ៤១លានដុល្លារ បន្ទាប់ពីលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅទីក្រុងឡុងដ៍ទៅឲ្យក្រុមហ៊ុនអចលនទ្រព្យ Crown Estate ដែលជាក្រុមហ៊ុនទ្រព្យសម្បត្តិរបស់មហាក្សត្រិយ៍គ្រប់គ្រងដោយរតនាគារ និងរៃអង្គាសប្រាក់សម្រាប់ប្រទេសជាតិ។
ប៉ុន្តែលោក Fergus Shiel មកពីសម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (ICIJ) បានលើកឡើងថា ៖«មិនមានអ្វីនៅលើមាត្រដ្ឋាននេះទេ ហើយវាបង្ហាញពីការពិតនៃអ្វីដែលក្រុមហ៊ុនបរទេសអាចផ្តល់ការជួយដល់មនុស្សដែលលាក់សាច់ប្រាក់ ឬគេចពន្ធ»។
ICIJ ជឿជាក់ថា ការស៊ើបអង្កេតគឺកំពុងបើកប្រអប់អំពីរឿងរ៉ាវជាច្រើន ហេតុដូច្នេះហើយបានជាដាក់ឈ្មោះការលាតត្រដាងនេះថា Pandora Papers។
ទ្រព្យសម្បត្តិនៅទីក្រុង Malibu របស់ស្តេចហ្សកដានី
ឯកសារហិរញ្ញវត្ថុបែកធ្លាយបង្ហាញពីរបៀបដែលស្តេចហ្សកដានីប្រមូលលុយជាសម្ងាត់ពីទ្រព្យសម្បត្តិនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដែលមានតម្លៃជាង១០០លានដុល្លារ។
ពួកគេបានគូសបញ្ជាក់ពីបណ្តាញនៃក្រុមហ៊ុនក្រៅប្រទេសនៅកោះ Virgin របស់ចក្រភពអង់គ្លេស និងកន្លែងបង់ពន្ធផ្សេងទៀតដែលត្រូវបានប្រើដោយស្តេច Abdullah II bin Al-Hussein ដើម្បីទិញគេហដ្ឋាន១៥កន្លែងចាប់តាំងពីព្រះអង្គកាន់អំណាចនៅឆ្នាំ១៩៩៩។
ពួកគេបានបញ្ចូលប្រាក់៦៧លានដុល្លារលើទ្រព្យសម្បត្តិដ៏អស្ចារ្យ៣កន្លែងគឺនៅទីក្រុង Malibu ក្នុងរដ្ឋកាលីហ្វញ៉ា ទ្រព្យសម្បត្តិនៅទីក្រុងឡុងដ៍ និងក្រុង Ascot ចក្រភពអង់គ្លេស។
ផលប្រយោជន៍របស់ព្រះអង្គត្រូវបានបង្កើតឡើង ខណៈព្រះអង្គ Abdullah ត្រូវបានចោទប្រកាន់ពីបទដឹកនាំរបបផ្តាច់ការ។
ក្រុមមេធាវីរបស់ស្តេច Abdullah បាននិយាយថា ទ្រព្យសម្បត្តិទាំងអស់បានទិញដោយទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលព្រះអង្គក៏បានប្រើដើម្បីជាមូលធិនិសម្រាប់ប្រជាជនហ្សកដានី។
ពួកគេនិយាយថា វាជាការអនុវត្តទូទៅសម្រាប់ឥស្សរជនល្បីដើម្បីទិញទ្រព្យសម្បត្តិតាមរយៈក្រុមហ៊ុនក្រៅប្រទេសសម្រាប់ហេតុផលឯកជន និងសុវត្ថិភាព។
បុគ្គលល្បីៗដែលត្រូវបាន Pandora Papers លាតត្រដាងមានដូចជា៖
- ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta និងសមាជិកគ្រួសាររបស់លោក៦នាក់ជាម្ចាស់បណ្តាញក្រុមហ៊ុនក្រៅប្រទេសជាសម្ងាត់មួយចំនួន។ ពួកគេពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួន១១ ដែលក្នុងនោះមានមួយកំពុងគ្រប់គ្រងទ្រព្យសម្បត្តិតម្លៃ៣០លានដុល្លារ។
- សមាជិកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan រាប់បញ្ចូលទាំងរដមន្ត្រីនៃគណៈរដ្ឋមន្ត្រី និងគ្រួសាររបស់ពួកគេមានក្រុមហ៊ុនជាសម្ងាត់ដែលមានទឹកប្រាក់រាប់លានដុល្លារ។
- ក្រុមហ៊ុនច្បាប់បង្កើតឡើងដោយប្រធានាធិបតី Nicos Anastasiades របស់ប្រទេសស៊ីបផ្តល់ឲ្យម្ចាស់ក្លែងក្លាយដើម្បីបន្លំជាម្ចាស់ពិត។
- ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានផ្ទេរភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនក្រៅប្រទេសជាសម្ងាត់មុនពេលលោកឈ្នះឆ្នោតឆ្នាំ២០១៩។
- ប្រធានាធិបតីអេក្វាទ័រលោក Guillermo Lasso អតីតអ្នកធនាគារបានដាក់ជំនួសមូលនិធិប៉ាណាម៉ាមួយដែលធ្វើការចំណាយប្រចាំខែទៅឲ្យសមាជិកគ្រួសារជិតស្និទ្ធរបស់លោកនៅ South Dakota សហរដ្ឋអាមេរិក។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


