ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បង្កើតវិធីថ្មីប្រើបច្ចេកវិទ្យា AI សម្រាប់ព្យាបាលជំងឺមួយនេះ
សាកលវិទ្យាល័យ Bar Ilan (BIU) នៅកណ្តាលប្រទេសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែលបានបង្កើតវិធីសាស្រ្តថ្មីមួយដែលរួមបញ្ចូលជីវវិទ្យា និងបច្ចេកវិទ្យា AI ដើម្បីព្យាបាលជំងឺមហារីកឈាម (Leukemia) ។

BIU កត់សម្គាល់ថា ការព្យាបាលនេះផ្តោតលើការបំផ្លាញកោសិកាមហារីក ហើយមិនបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ ។
នៅក្នុងការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយដោយទស្សនាវដ្តី Nature Communications បានឲ្យដឹងថា អ្នកស្រាវជ្រាវ BIU បានប្រើការម៉ាស៊ីនដើម្បីកំណត់ម៉ូលេគុលតូចៗដែលអាចបំផ្លាញប្រូតេអ៊ីន Actin នៅក្នុងកោសិកាមហារីក ព្រោះប្រូតេអ៊ីន Actin មានសារៈសំខាន់សម្រាប់កោសិកាមហារីកឲ្យសកម្ម រីកលូតលាស់ និងរីករាលដាល។

ទន្ទឹមនោះ អ្នកស្រាវជ្រាវផ្តោតលើការរកឃើញ និងបំផ្លាញប្រូតេអ៊ីន WASp ដែលគ្រប់គ្រងប្រូតេអ៊ីន Actin នៅក្នុងកោសិកាមហារីក ។
ពួកគេបានសាកល្បងដំណើរការនេះដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍លើកោសិកាដែលយកចេញពីអ្នកជំងឺ និងលើសត្វកណ្តុរដោយសហការជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba នៅកណ្តាលប្រទេសអ៊ីស្រាអែល ។

អ្នកស្រាវជ្រាវបានកត់សម្គាល់ថា នៅក្នុងវិធីព្យាបាលថ្មីនេះម៉ូលេគុលតូចៗអាចត្រូវបានផ្តល់ឲ្យអ្នកជំងឺដោយការចាក់បញ្ចូលតាមសរសៃឈាម ឬដោយការលេប ។
ជាចុងក្រោយពួកគេបានសន្និដ្ឋានថា វិធីសាស្រ្តថ្មីនេះអាចជំនួសការព្យាបាលដោយប្រើគីមី និងការព្យាបាលជីវសាស្រ្តដទៃទៀតដែលអាចបំផ្លាញកោសិកាដទៃទៀតនៅក្នុងរាងកាយ និងបណ្តាលឲ្យកោសិកាមហារីកធន់ចំពោះការព្យាបាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ អ៊ីស្រាអែល ចាប់ផ្តើមធ្វើតេស្តរកកូវីដតាមទឹកមាត់ លទ្ធផលមិនចាញ់ម៉ាស៊ីន PCR
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


