ព័ត៌មានអន្ដរជាតិ
NIH រកឃើញ អ្នកចាក់វ៉ាក់សាំង J&J បើចាក់ Pfizer ឬ Moderna ជាដូសជំរុញគឺល្អ
អ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Johnson & Johnson នឹងកើតមានកម្រិតប្រសិទ្ធភាពល្អ ប្រសិនបើចាក់វ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញបន្ថែម។ នេះបើតាមការសិក្សារបស់អាមេរិកដែលរំពឹងខ្ពស់បានបង្ហាញកាលពីថ្ងៃពុធ។
វិទ្យាស្ថានសុខភាពជាតិ (NIH) បានសិក្សាលើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ចម្រុះគ្នាចំពោះមនុស្សធំជាង៤៥០នាក់ដែលបានចាក់ហោចណាស់១ដូសក្នុងចំណោមវ៉ាក់សាំង៣ប្រភេទដែលកំពុងប្រើនៅសហរដ្ឋអាមេរិកបច្ចុប្បន្ននេះគឺ J&J, Moderna និង Pfizer។ ការសិក្សាស្វែងរកឲ្យឃើញថាតើ មានគុណសម្បត្តិ ឬគុណវិបត្តិណាមួយចំពោះការចាក់ដូសជំរុញផ្សេងគ្នា។

អ្នកស្ម័គ្រចិត្តត្រូវបានបែងចែកជាក្រុម និងទទួលយកការចាក់ដូសជំរុញជាវ៉ាក់សាំងដដែល ឬវ៉ាក់សាំងផ្សេងពីក្រុមហ៊ុនផ្សេង។ កម្រិតអង់ទីគ័រត្រូវវាស់វែងក្នុងរយៈពេល២សប្តាហ៍ និង៤សប្តាហ៍ បន្ទាប់ពីចាក់ដូសជំរុញ។
យោងតាមការសិក្សាបង្ហាញថា ការចាក់បញ្ចូលគ្នាវ៉ាក់សាំងដដែលទាំងអស់បង្កើនកម្រិតអង់ទីគ័រខ្ពស់ជាង ទោះជាយ៉ាងណា ការចាក់វ៉ាក់សាំង Pfizer និង Moderna ជាដូសជំរុញទំនងជាដំណើរការល្អបំផុត។ មនុស្សដែលចាក់ដូសជំរុញ Moderna ឬ Pfizer មានការកើនឡើងខ្ពស់នៅក្នុងការឆ្លើយតបអង់ទីគ័រជាងអ្នកដែលចាក់វ៉ាក់សាំង J&J ជាដូសជំរុញ។
ការសិក្សាបង្ហាញថា អ្នកចាក់វ៉ាក់សាំង Moderna ឬ Pfizer ដូសទី១ និងទី២ គឺស្រួលចាក់ដូសទី៣ ជាលទ្ធផលប្រហែលជាដូចគ្នា។ អ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំង J&J (វ៉ាក់សាំងនេះចាក់តែដូសទី១) ទំនងជាទទួលបានការឆ្លើយតបភាពស៊ាំល្អជាង ប្រសិនបើពួកគេចាក់ Pfizer ឬ Moderna ជាដូសជំរុញ។
អ្នកស្រាវជ្រាវបាននិយាយថា ទន្ទឹមជាមួយគ្នានេះ គ្មានផលរំខានធ្ងន់ធ្ងរកើតមានទេសម្រាប់ការចាក់ដូសជំរុញ ហើយរោគសញ្ញាថ្មីក៏អត់កើតមានដែរ។ អ្នកស្ម័គ្រចិត្ត២នាក់ក្អួត បន្ទាប់ពីចាក់ដូសជំរុញគឺ ម្នាក់ចាក់ Moderna និងម្នាក់ទៀតចាក់ J&J។ មាន២នាក់ផ្សេងទៀតដែលចាក់ដូសជំរុញ J&J កើតមានអាការអស់កម្លាំង ឬដេកមិនសូវលក់ស្រួល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ