ព័ត៌មានអន្ដរជាតិ
ចោរប្លន់ធនាគារបាចលុយពេញផ្លូវហើយរត់គេចខ្លួន (មានវីដេអូ)
ក្រុមចោរប្លន់ធនាគារនៅភាគខាងត្បូងប្រទេសប្រេស៊ីលបានបំផ្ទុះគ្រឿងផ្ទុះនិងបាញ់កាំភ្លើងដាក់ប៉ូលិសកាលពីយប់ថ្ងៃចន្ទទី១ខែធ្នូម្សិលមិញនេះដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្សពីរនាក់រងរបួសនិងបន្សល់ទុកសាច់ប្រាក់ជ្រុះរាយប៉ាយពេញដងផ្លូវ ធ្វើឲ្យអ្នកស្រុកដណ្តើមគ្នារើសលុយដាក់ហោប៉ៅទាំងមិនខ្វល់។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសក្នុងរដ្ឋ Santa Catarina បានឲ្យដឹងថា ការប្លន់នេះបានចាប់ផ្តើមមុនពេលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទក្នុងទីក្រុង Criciúma ភាគខាងត្បូងហើយមានរយៈពេលជិតពីរម៉ោង។

វីដេអូគួរឲ្យរន្ធត់ដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមបានបង្ហាញពីបុរសប្រដាប់អាវុធបាញ់អាវុធស្វ័យប្រវត្តិនៅតាមដងផ្លូវក្នុងទីក្រុង, ចាប់យកចំណាប់ខ្មាំងហើយបន្ទាប់មករត់គេចខ្លួនតាមរថយន្ត។
បន្ទាប់មក ក្រុមចោរប្លន់បានបាចលុយពាសពេញផ្លូវ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាទៅរើសក្រដាសប្រាក់ដោយមិនខ្វាយខ្វល់អ្វីទាំងអស់។

ប៉ូលិសបាននិយាយថា “រហូតមកដល់ពេលនេះ មនុស្សបួននាក់ដែលរើសក្រដាសប្រាក់ត្រូវបានចាប់ខ្លួន”។ ប៉ូលិសបានបន្ថែមទៀតថា អាជ្ញាធរបានរកឃើញសាច់ប្រាក់ចំនួន៨១០,០០០រៃស៍ស្មើនឹង១៥៥,៥៧០ដុល្លារអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានចោរប្លន់ចំនួន៣០នាក់ ជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ប៉ូលិសចាប់ខ្លួនបុរសម្នាក់ពីបទលួចខោអាវទ្រនាប់របស់ស្រីៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


