Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទោសមីយ៉ាន់ម៉ា រាប់ពាន់នាក់ ដោះលែងថ្ងៃមុន ត្រូវចាប់ទៅវិញជាង ១០០នាក់

បានផុស

នៅ

បន្ទាប់ពីអ្នកទោសត្រូវបានដោះលែងនៅក្នុងការលើកលែងទោសកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង១០០នាក់ទៅវិញ។

ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក ដោយមានមនុស្សជាង ១,១០០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបលើអ្នកប្រឆាំង និងជាង ៨,០០០នាក់ ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ហៅកាត់ AAPP។

កាលពីថ្ងៃចន្ទ យោធាបានប្រកាសថា ខ្លួនដោះលែងមនុស្សជាង ៥,០០០នាក់ ក្នុងពិធីបុណ្យ Thadingyut រយៈពេល៣ថ្ងៃ ធ្វើឲ្យក្រុមគ្រួសារប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ពន្ធនាគារ ក្នុងក្តីសង្ឃឹមជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដនៃអ្នកដែលត្រូវបានដោះលែងទូទាំងប្រទេសគឺពិបាកក្នុងការផ្ទៀងផ្ទាត់ណាស់ ហើយមនុស្សមួយចំនួនត្រូវបានដោះលែង លុះត្រាតែពួកគេចុះហត្ថលេខាលើឯកសារដែលសន្យាថានឹងមិនបង្កបទល្មើសម្តងទៀត។

យោងតាម ​​AAPP បានឲ្យដឹងថា មនុស្សយ៉ាងតិច១១០នាក់ក្នុងចំណោមអ្នកដែលត្រូវបានលើកលែងទោស គឺត្រូវបានចាប់ខ្លួនវិញ តាំងពីពេលនោះមក។

AAPP និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែតុលាថា “អ្នកខ្លះត្រូវបានចាប់ខ្លួនមកវិញភ្លាមៗ​ នៅពេលពួកគេទៅដល់ផ្ទះ”។

គួរបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាបានដោះលែងអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ២,០០០ នាក់ពីពន្ធនាគារទូទាំងប្រទេសក្នុងខែមិថុនា។

ការលើកលែងទោសថ្មីបំផុត បានកើតឡើងស្របពេលយោធាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ឲ្យចូលរួមជាមួយគូប្រជែងរបស់ខ្លួន បន្ទាប់ពីការដណ្តើមអំណាចបានជិតប្រាំបួនខែ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ទីបំផុត មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ រាប់ពាន់នាក់ ក្រោយរងសម្ពាធពី អាស៊ាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣៣ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤៧ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម