ព័ត៌មានអន្ដរជាតិ
អង់គ្លេស ដាស់ លោកខាងលិច ឲ្យភ្ញាក់ពីដំណេក បន្ទាប់ពីចិន បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង
ប្រទេសលោកខាងលិច “ត្រូវតែភ្ញាក់ពីដំណេក” ចំពោះគ្រោះថ្នាក់នៃការប្រកួតប្រជែងអាវុធថ្មី រវាងចិន និងរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយថា ប្រទេសទាំងពីរបានបង្កើតបច្ចេកវិទ្យាមីស៊ីលដ៏មានឥទ្ធិពល។

លោក Wallace និយាយថា “ខ្ញុំគិតថា លោកខាងលិចត្រូវតែភ្ញាក់ឡើង ចំពោះផលវិបាកនៃការអភិវឌ្ឍន៍មីស៊ីលរបស់ចិន និងរុស្ស៊ីដែលមានកម្លាំងខ្លាំង។ យើងបានឃើញពួកគេបង្កើនល្បឿនក្នុងមីស៊ីល និងរយៈចម្ងាយដល់កម្រិតដ៏ត្រឹមត្រូវមួយ”។
ការដាស់តឿននេះបានកើតឡើង ចំពេលប្រទេសចិន ធ្វើការសាកល្បងជាលើកទី ២ នៃមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរកាលពីដើមឆ្នាំនេះ។

ទីក្រុងប៉េកាំង បានទទួលស្គាល់ថា ការសាកល្បងមួយពិតជាកើតឡើងមែន ប៉ុន្តែអះអាងថា វាជាយានអវកាសស៊ីវិល “សន្តិភាព”។
ប្រភពស៊ើបការណ៍សម្ងាត់បានអះអាងថា ការសាកល្បងលើកទី ២ របស់ចិន គឺពាក់ព័ន្ធនឹងយានដែលមានល្បឿនលឿនសំឡេងដូចគ្នា នៅថ្ងៃទី ១៣ ខែសីហា ពោលគឺមួយខែបន្ទាប់ពីការធ្វើតេស្តលើកដំបូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ចិន បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ៥ ដង អាចចាប់ចារកម្ម អាមេរិក មិននឹកស្មានដល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


