ព័ត៌មានអន្ដរជាតិ
៥ចំណុច ធ្វើឲ្យករណីឆ្លងកូវីដនៅជប៉ុន ធ្លាក់ចុះខ្លាំង មិននឹកស្មានដល់
ក្នុងអំឡុងរលកទី៥ នៃការឆ្លងជំងឺកូវីដ-១៩របស់ប្រទេសជប៉ុនកាលពីរដូវក្តៅ ករណីប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ពោលគឺលើសពី២៥,០០០ករណី នៅពាក់កណ្តាលខែសីហា ប៉ុន្តែនៅចុងខែនោះ ការឆ្លងបានចាប់ផ្តើមធ្លាក់ចុះវិញ។

គិតត្រឹមថ្ងៃទី១៩ខែតុលា តួលេខប្រចាំថ្ងៃនៅតែទាបជាង ៥០០ករណី សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នា។
រដ្ឋាភិបាល បានដកវិធានការគ្រាអាសន្ន និងវិធានការតឹងរ៉ឹងផ្សេងទៀតនៅតាមខេត្តគោលដៅទាំងអស់ កាលពីថ្ងៃទី៣០ខែកញ្ញា។

ស្របពេលជាមួយគ្នានោះដែរ លោក Omi Shigeru ប្រធានក្រុមប្រឹក្សាយោបល់របស់រដ្ឋាភិបាលស្តីពីជំងឺរាតត្បាត បានលើកហេតុផលចំនួន៥ចំណុច ដែលនាំឲ្យប្រទេសជប៉ុនមានការថមថយករណីឆ្លងកូវីដយ៉ាងគំហុក។
១. ចុងសប្តាហ៍និងថ្ងៃឈប់សម្រាករយៈពេលវែងដែលអាចបង្កឲ្យមានការកើនឡើងករណីឆ្លង បានកន្លងផុតទៅ។
២. ប្រជាជនបានផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ ហើយបានអនុវត្តវិធីសាស្រ្តតឹងរ៉ឹងជាងមុន ចំពោះវិធានការប្រឆាំងនឹងការឆ្លងមេរោគ នៅពេលដែលពួកគេឃើញស្ថានភាពច្របូកច្របល់ក្នុងមន្ទីរពេទ្យ និងឮរបាយការណ៍អំពីមនុស្សដែលឆ្លងមេរោគ បានស្លាប់នៅផ្ទះ។
៣. មនុស្សតិចជាងមុន បានទៅលេងតំបន់ទីប្រជុំជននៅពេលយប់។
៤. យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស បានដំណើរការទៅមុខ ដែលធ្វើឲ្យចំនួនករណីថ្មីធ្លាក់ចុះ មិនត្រឹមតែក្នុងចំណោមមនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងចំណោមមនុស្សវ័យក្មេងផងដែរ។
៥. លក្ខខណ្ឌអាកាសធាតុដែលគេចាត់ទុកថាជាកត្តាហានិភ័យ បានផ្លាស់ប្តូរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ជប៉ុន បញ្ជាក់មូលហេតុ មានសារធាតុកខ្វក់ក្នុងដបវ៉ាក់សាំង ចាក់ហើយមនុស្សស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


