ព័ត៌មានអន្ដរជាតិ
មុនផ្ទុះកូវីដ ថៃ កើបលុយពីទេសចរ ចិន ជាង ១៦ ពាន់លានដុល្លារ
បើយោងតាមការព្យាករណ៍ពីសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានឲ្យដឹងថា អាជ្ញាធរចិនអាចនឹងអនុញ្ញាតឲ្យពលរដ្ឋរបស់ពួកគេធ្វើដំណើរទៅកាន់ប្រទេសថៃម្តងទៀតទាល់តែនៅចុងឆ្នាំក្រោយ បន្ទាប់ពីថៃប្រកាសបើកទទួលភ្ញៀវទេសចរពីប្រទេសចំនួន ៤៦ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា តទៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ថៃនឹងបាត់បង់ភ្ញៀវទេសចរមកពីប្រទេសចិន ដែលជាផ្នែកដ៏សំខាន់នៃវិស័យទេសចរក្នុងប្រទេស ហើយនឹងត្រូវសម្លឹងមើលទៅប្រទេសផ្សេងទៀត ដែលអាចធ្វើដំណើរដោយសេរីបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ ។

ចំណែកប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បាននិយាយថា ភ្ញៀវទេសចរចិនជាង ១១ លាននាក់បានទៅលេងប្រទេសថៃ មុនពេលចាប់ផ្តើមនៃរោគរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹង ២៧ ភាគរយនៃអ្នកធ្វើដំណើរទាំងអស់នៅឆ្នាំនោះ ។
ការធ្វើដំណើររបស់អ្នកទេសចរចិនទៅកាន់ថៃ ត្រូវបានគេប៉ាន់ស្មានថា អាចរកចំណូលបានជាង ៥៤៣ ពាន់លានបាត (ជាង ១៦ ពាន់លានដុល្លារ) សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ មកដឹងបណ្ដាប្រទេស អាស៊ាន ត្រៀមបើកទទួលភ្ញៀវទេសចរបរទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


