ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មានសោះនៅអាមេរិក! កូវីដឆ្លងពីមនុស្ស ទៅសត្វ
នៅថ្ងៃអង្គារ ទី២ខែវិច្ឆិកា គេហទំព័រ Daily Mail បានចុះផ្សាយថា បុរស Arizona ម្នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩កាលពីដើមឆ្នាំនេះ បានចម្លងមេរោគទៅសត្វចិញ្ចឹមពីរក្បាលរបស់គាត់ នៅក្នុងករណីឆ្លងពីមនុស្សទៅសត្វចិញ្ចឹម លើកដំបូងបង្អស់ដែលត្រូវបានកត់ត្រានៅសហរដ្ឋអាមេរិក។
បុរសវ័យ២៨ឆ្នាំរូបនេះមិនបញ្ចេញឈ្មោះទេ ហើយមិនបានចាក់វ៉ាក់សាំងឡើយ។ គាត់បានចេញរោគសញ្ញាកូវីដនៅថ្ងៃទី ៦ ខែមីនា រួចធ្វើតេស្តវិជ្ជមាន។

ដប់ថ្ងៃក្រោយមក ឆ្កែ និងឆ្មារបស់គាត់ ក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ផងដែរ។
វាគឺជាករណីដំបូងដែលសត្វចិញ្ចឹម ឆ្លងកូវីដពីមនុស្ស ហើយធ្វើឲ្យអ្នកជំនាញ ពិនិត្យមើលវិធីម្យ៉ាងទៀត ថាតើមេរោគនេះអាចនឹងរីករាលដាលយ៉ាងដូចម្តេច។
វេជ្ជបណ្ឌិត Hayley Yaglom អ្នកជំនាញខាងរោគរាតត្បាតនៅវិទ្យាស្ថាន Translational Genomics Research Institute ក្នុងទីក្រុង Flagstaff នៃរដ្ឋ Arizona និងជាអ្នកស្រាវជ្រាវនាំមុខនៃការសិក្សាបានប្រាប់ DailyMail ថា “មានភស្តុតាងជាច្រើនក្នុងរយៈពេល១៨ខែកន្លងមកនេះដែលថា សត្វងាយនឹងឆ្លងមេរោគ។ ពួកគេមិនតែងតែចេញរោគសញ្ញាទេ ប៉ុន្តែពួកគេប្រាកដជាអាចប៉ះពាល់ និងឆ្លងកូវីដ-១៩”។

អ្នកស្រាវជ្រាវដែលបោះពុម្ពផ្សាយការរកឃើញរបស់ពួកគេនៅក្នុងគេហទំព័រ One Health កាលពីខែកញ្ញា បានរកឃើញថា បុរសម្នាក់នោះបានឆ្លងមេរោគមិនធម្មតាមួយប្រភេទ។
ក្រោយមក សត្វចិញ្ចឹមរបស់គាត់បានធ្វើតេស្តវិជ្ជមានមេរោគដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនអាចកំណត់បានទេថាតើ សត្វមួយណាឆ្លងមេរោគមុន ឬថាតើសត្វចម្លងទៅគ្នា ទៅវិញទៅមកមែនឬក៏យ៉ាងណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


