ព័ត៌មានអន្ដរជាតិ
ដឹងវត្ថុដែលនាវាមុជទឹក អាមេរិក បើកបុកនៅសមុទ្រចិនខាងត្បូង
ការស៊ើបអង្កេតលើនាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិកក្នុងហេតុការណ៍មួយនៅសមុទ្រចិនខាងត្បូងកាលពីមួយខែមុនបានសន្និដ្ឋានថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Connecticut គឺបើកបុកភ្នំក្រោមទឹកដែលមិនមានគំនូសតាងក្នុងផែនទី ។

សារព័ត៌មាន USNI News បានរាយការណ៍ថា នាវាមុជទឹក USS Connecticut បានបើកបុកភ្នំនៅបាតសមុទ្រកាលពីថ្ងៃទី ២ ខែតុលា ខណៈពេលដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ ។
ទន្ទឹមនោះ រ៉េអាក់ទ័រនុយក្លេអ៊ែ និងប្រព័ន្ធស្លាបចាក់របស់នាវាមុជទឹកប្រភេទ Seawolf-Class មិនមានការខូចខាត ដោយសារការបុកនេះនោះទេ ។

ប៉ុន្តែក្នុងនោះមានការខូចខាតដល់ផ្នែកខាងមុខ និងបាតនៃនាវា ដោយនាំឲ្យនាវា USS Connecticut បើកឡើងលើទឹក និងធ្វើដំណើររយៈពេលមួយសប្តាហ៍ទៅកាន់កោះ Guam ដើម្បីជួសជុល ខណៈសមាជិកនាវិកជាង ១១ នាក់បានរងរបួស ។
ស្របពេលជាមួយគ្នានេះ ប្រទេសចិនបាននឹងកំពុងទាមទារឲ្យអាមេរិកចេញសេចក្ដីថ្លែងការណ៍ ទាក់ទងនឹងអ្វីដែលបានកើតឡើង ដោយហៅឧបទ្ទវហេតុនេះថា ជាការបិទបាំងនៅសមុទ្រចិនខាងត្បូង ដោយចោទសួរថាហេតុអ្វីបានជានាវាមុជទឹកនៅទីនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ នាវាមុជទឹក អាមេរិក ជួបហេតុការណ៍ភ្ញាក់ផ្អើល នៅសមុទ្រចិនខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


