ព័ត៌មានអន្ដរជាតិ
មនុស្សកាន់តែច្រើន ប្តឹង Travis Scott បន្ទាប់ពីហេតុការណ៍រត់ជាន់គ្នា ដ៏រន្ធត់
ក្រុមគ្រួសារ និងមិត្តភក្តិ បានចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកដែលស្លាប់ក្នុងហេតុការណ៍ជាន់គ្នា អំឡុងការប្រគំតន្ត្រី Astroworld របស់តារាចម្រៀង Travis Scott ក្នុងទីក្រុង Houston នៃរដ្ឋ Texas។

មនុស្សចំនួនប្រាំបីនាក់បានស្លាប់ និងរាប់រយនាក់រងរបួសនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស។
Scott និយាយថា លោកកំពុងធ្វើការដើម្បីជួយគ្រួសារជនរងគ្រោះ ប៉ុន្តែអ្នកទៅប្រគុំតន្ត្រីជាច្រើនកំពុងប្តឹងគាត់ និងអ្នកផ្សព្វផ្សាយ។

ជនរងគ្រោះភាគច្រើនជាយុវជន ខណៈអ្នកក្មេងជាងគេមានអាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ។
មុននេះ ប៉ូលិសក្រុង Houston និយាយថា ការស៊ើបអង្កេតរបស់ពួកគេលើការរត់ជាន់គ្នានេះ នឹងរួមបញ្ចូលទាំងការពិនិត្យមើលរបាយការណ៍ដែលថា មាននរណាម្នាក់នៅក្នុងហ្វូងទស្សនិកជនបានចាក់ថ្នាំដល់មនុស្សផងដែរ។
ការរត់ជាន់គ្នានេះបានចាប់ផ្តើមនៅម៉ោង ២១:១៥ នាទីថ្ងៃសុក្រ នៅពេលដែលការភ័យស្លន់ស្លោបានផ្ទុះឡើង បន្ទាប់ពីហ្វូងមនុស្សបានរុលទៅមុខឆាកអំឡុងពេលប្រគំតន្ត្រី។

មន្ត្រីបាននិយាយថា នៅពេលការជាន់គ្នាចាប់ផ្តើមបណ្តាលឲ្យមនុស្សរងរបួស ការភ័យស្លន់ស្លោបានផ្ទុះឡើង។ មនុស្សប្រហែល ៣០០នាក់ត្រូវបានព្យាបាលរបួសដូចជារលាត់ដៃជើង និងជាំ។
មនុស្សជាច្រើន បានដាក់ពាក្យបណ្តឹង Travis Scott និងអ្នកផ្សព្វផ្សាយកម្មវិធី Live Nation។ បណ្តឹងមួយក៏ចោទប្រកាន់សិល្បកររ៉េប Drake ពីបទញុះញង់ហ្វូងមនុស្សផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទស្សនាវីដេអូ ប្រជាជនអាហ្វហ្គានីស្ថាន រត់ជាន់គ្នាស្លាប់នៅច្រកព្រំដែន ពេលសម្រុកចេញពីប្រទេស
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


