ព័ត៌មានអន្ដរជាតិ
(វីដេអូ) មានពពុះពុលពេញទន្លេប៉ុណ្ណឹងហើយ ប្រជាជនឥណ្ឌា នៅតែជ្រមុជទឹក ដើម្បីប្រារព្ធពិធីបុណ្យសាសនា
កាលពីថ្ងៃចន្ទ ទន្លេដ៏បរិសុទ្ធបំផុតមួយរបស់ប្រទេសឥណ្ឌា ត្រូវបានគ្របដណ្តប់ដោយពពុះពុល ដែលនេះជាការបន្ថែមភាពលំបាកដល់អ្នកក្រុងញូវដេលី ខណៈពួកគេស៊ូទ្រាំនឹងផ្សែងអ័ព្ទដ៏ក្រាស់ពាសពេញរដ្ឋធានីរួចទៅហើយ។
Yamuna គឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកដែលរងការបំពុលខ្លាំងបំផុតនៅក្នុងប្រទេស ប៉ុន្តែផ្នែកខ្លះនៃទន្លេដែលហូរកាត់កណ្តាលទីក្រុង ដេលី ត្រូវបានគ្របដណ្តប់ដោយពពុះពណ៌ ស ស្រដៀងទៅនឹងព្រិល។
រដ្ឋាភិបាលទីក្រុង បានស្តីបន្ទោសបញ្ហានេះទៅលើ “ទឹកស្អុយ និងកាកសំណល់ឧស្សាហកម្ម” ដែលបានបង្ហូរចូលទៅក្នុងទន្លេ កាលពីសប្តាហ៍មុន។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានរារាំងអ្នកគោរពសាសនាហិណ្ឌូមួយចំនួន ពីការជ្រមុជទឹកក្នុងទន្លេដើម្បីប្រារព្ធពិធីបុណ្យ Chhath Puja ដែលមានរយៈពេលបួនថ្ងៃ ដើម្បីថ្វាយការអធិស្ឋានដល់ព្រះអាទិត្យនោះទេ។
ប៉ុន្តែការបំពុលនេះ បានរំខានដល់ការផ្គត់ផ្គង់ទឹក ទៅកាន់ផ្នែកមួយនៃទីក្រុង។
មន្ត្រីឥណ្ឌាបានសន្យាជាយូរមកហើយថា នឹងសម្អាតទន្លេ Yamuna ប៉ុន្តែមិនបានជោគជ័យទេ ហើយពពុះពុលបានក្លាយជារឿងប្រចាំឆ្នាំ។
របាយការណ៍របស់រដ្ឋាភិបាលឆ្នាំ២០២០ បានរកឃើញថា គុណភាពទឹកនៅក្នុងទន្លេ បានប្រែក្លាយទៅភាពកាន់តែធ្ងន់ធ្ងរឡើងៗ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ ពិធីបុណ្យដុតផាវ Diwali កំពុងធ្វើឲ្យគុណភាពខ្យល់អាប់អួរពេញទីក្រុង ឥណ្ឌា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


