សុខភាព
សញ្ញាព្រមានទាំង ៥ បង្ហាញថា រាងកាយរបស់អ្នកផ្ទុកជាតិពុលច្រើនលើសកម្រិត
រាងកាយរបស់យើងប្រឈមនឹងជាតិពុលជារៀងរាល់ថ្ងៃ ពីខ្យល់និងអាហារដែលយើងហូប ហើយប្រមូលផ្ដុំបង្កើតជាជាតិពុលឡើងមក។ ជាតិពុលក្នុងរាងកាយនឹងព្រមានយើង ដោយរោគសញ្ញាដូចខាងក្រោម៖
១ គេងមិនលក់

ពិបាកគេងឬគេងមិនលក់ មិនថាអ្នកហត់នឿយប៉ុណ្ណាទេ។ មនុស្សខ្លះងងុយដេកពេញមួយថ្ងៃ តែមិនព្រមគេងសោះ រហូតទៅជាធ្លាក់ទឹកចិត្ត ឈឺក្បាលធ្ងន់ធ្ងរ។
២ ឈឺក្បាល
ឧស្សាហ៍ឈឺក្បាល ស្ពឹកក្បាលញឹកញាប់ ឬធ្លាប់ឈឺក្បាលប្រកាំងពីមុន នោះរោគសញ្ញានឹងកើតឡើងដដែលៗ ខុសពីធម្មតា។ បញ្ហានេះនឹងឈានដល់ការគិតមិនល្អ ចំពោះមនុស្សមួយចំនួននឹងប៉ះពាល់ដល់អារម្មណ៍ បង្កឲ្យមានភាពតានតឹង អារម្មណ៍ប្រែប្រួល ខឹងដោយគ្មានមូលហេតុ។
៣ ស្បែកស្រអាប់

បើទោះបីជាអ្នករក្សាអនាម័យដូចធម្មតា តែបញ្ហានៅតែមានដដែល ដូចជាមានមុនលើមុខ ជ្រីវជ្រួញ មានអាចម៍រុយ ឬមើលទៅចាស់ជាងអាយុ។
៤ មានក្លិនមាត់មិនល្អ
មានខ្យល់ដង្ហើមអាក្រក់ ឬមានដំបៅនៅក្នុងមាត់ ដោយសារតែតម្រងនោម។
៥ មានបញ្ហាក្រពះនិងពោះវៀន
ដូចជាការរំលាយអាហារ ឈឺពោះ ឈឺពោះ ទល់លាមក ជាប្រចាំឬរាគជាប់លាប់ព្រោះពោះវៀនស្ថិតក្នុងសភាពខ្សោយខុសពីធម្មតា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គេងថ្ងៃ មានទាំងប្រយោជន៍ និងគ្រោះថ្នាក់ ដែលយើងមិនដឹង
ចុចអាន៖អង្គុយយូរដូចគ្នា! តែមួយទូរទស្សន៍ មួយទៀតធ្វើការ ផលប៉ះពាល់ខុសគ្នា
ចុចអាន៖មីកញ្ចប់ ញ៉ាំឆៅច្រើនពេក អាចបង្កហានិភ័យសុខភាពខ្លាំង តែយើងអាចញ៉ាំបានតាមវិធីនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


