ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងនៅ ឥណ្ឌា និងស្រីលង្កា សម្លាប់មនុស្ស ៤១នាក់
ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគខាងត្បូងប្រទេសឥណ្ឌា និងស្រីលង្កា បានសម្លាប់មនុស្សយ៉ាងតិច៤១នាក់ ខណៈក្រុមអ្នកព្យាករណ៍អាកាសធាតុរំពឹងថា ភ្លៀងនឹងធូរស្រាលក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។

នាយកដ្ឋានឧតុនិយមឥណ្ឌាបានព្យាករណ៍ថា មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង នៅតំបន់ដែលរងផលប៉ះពាល់ភាគច្រើន ហើយមានការជន់លិចផ្លូវ និងតំបន់ទំនាបមួយចំនួន។
ចំណែកបើយោងតាមនាយកដ្ឋានឧតុនិយមនៅក្នុងប្រទេសស្រីលង្កា, ភ្លៀងនៅទីនោះ ត្រូវបានគេរំពឹងថានឹងថយចុះចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ខណៈប្រព័ន្ធសម្ពាធទាបបានចេញទៅឆ្ងាយ។

ភ្លៀងបានសម្លាប់មនុស្សចំនួន២៥នាក់នៅក្នុងប្រទេស ស្រីលង្កា ដែលភាគច្រើនជាអ្នកលង់ទឹក ខណៈការរអិលបាក់ដីបានបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួស។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋលោក KKSSR Ramachandran បានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្ស ១៦ នាក់បានស្លាប់នៅក្នុងរដ្ឋ Tamil Nadu។

មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់វាលទំនាប ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ សាលារៀន និងមហាវិទ្យាល័យជាច្រើននៅក្នុងរដ្ឋ Tamil Nadu នៅតែបិទទ្វារ ខណៈសេវារថភ្លើងមួយចំនួននៅតែត្រូវបានផ្អាក។
គួរបញ្ជាក់ថា ខ្យល់មូសុងឦសានរបស់ប្រទេសឥណ្ឌា ជាធម្មតាចាប់ផ្តើមពីខែតុលា ដល់ខែធ្នូ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅភាគខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ មនុស្ស ៤៦ នាក់ទៀត ស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅ ឥណ្ឌា (មានវីដេអូ)
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


