ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានថា រុស្ស៊ីកំពុងរៀបផែនការឈ្លានពាន អ៊ុយក្រែន
សហរដ្ឋអាមេរិកបានព្រមានថា រុស្ស៊ីអាចនឹងកំពុងរៀបផែនការឈ្លានពានអ៊ុយក្រែន ចំពេលមានភាពតានតឹងរវាងទីក្រុងមួស្គូ និងសហភាពអឺរ៉ុប ជុំវិញបញ្ហាជនចំណាកស្រុក និងការផ្គត់ផ្គង់ថាមពល។
សហរដ្ឋអាមេរិក បានបង្កើនការប្រុងប្រយ័ត្នជាមួយសម្ព័ន្ធមិត្ត EU របស់ខ្លួនដែលថា ការឈ្លានពានអាចនឹងកើតមានឡើង។ ប្រភពចារកម្មនេះ គឺផ្អែកលើព័ត៌មានលម្អិតដែលមិនត្រូវបានបង្ហាញដល់ អឺរ៉ុប។

ការព្រមាននេះកើតឡើង បន្ទាប់រុស្ស៊ីបានបង្កើនទាហានជិត ១០០,០០០នាក់ នៅព្រំដែនប្រវែង១,៥០០ម៉ាយល៍កាលពីដើមឆ្នាំនេះ។
មនុស្សរហូតដល់ទៅ១៤,០០០នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នារវាងកងទ័ព និងក្រុមឧទ្ទាមបំបែកខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ចាប់តាំងពីការកាត់យកឧបទ្វីប Crimea ដោយប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៤។

កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិគ្រោះជាមួយសម្ព័ន្ធមិត្តលើការបង្កើនកងទ័ពថ្មីបំផុតនេះ ហើយថា ខ្លួនបានចាត់ទុកអ៊ុយក្រែនជាដៃគូ មុនពេលបរិហាររាល់សកម្មភាពឈ្លានពានរបស់រុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធចេតនាឈ្លានពានណាមួយ ហើយបាននិយាយថា “ការដាក់ពង្រាយយោធានៅលើទឹកដីរបស់ខ្លួន គឺជាបញ្ហាផ្ទៃក្នុង”។

ប្រទេសនេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរពីបទញុះញង់ ដោយសារតែការបើកនាវាចម្បាំងទៅជិតទឹកដីរបស់ខ្លួន នៅក្នុងសមុទ្រខ្មៅ។
ប្រភពដែលស្និទ្ធនឹងវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីមិនចង់ចាប់ផ្តើមសង្រ្គាមជាមួយអ៊ុយក្រែននៅពេលនេះទេ ប៉ុន្តែ រុស្ស៊ីគួរតែបង្ហាញថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ លោក ពូទីន ថា ឆ្នាំក្រោយ រុស្ស៊ី នឹងមានមីស៊ីលល្បឿនលឿនជាងសំឡេង ហើយមិនបាច់ស្ទាក់ចាប់ទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


