ព័ត៌មានអន្ដរជាតិ
Pfizer អនុញ្ញាតឲ្យប្រទេសកំពុងអភិវឌ្ឍ ផលិតនិងលក់ថ្នាំគ្រាប់ព្យាបាលកូវីដ
ក្រុមហ៊ុនឱសថអាមេរិក Pfizer បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ខ្លួនត្រូវបានផលិត និងលក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍចំនួន៩៥។
កិច្ចព្រមព្រៀងជាមួយអង្គការមិនរកប្រាក់ចំណេញ Medicines Patent Pool ដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយនេះ អាចធ្វើឲ្យ៥៣%នៃចំនួនប្រជាជនពិភពលោក ទទួលបានការព្យាបាលជំងឺកូវីដ១៩។
Pfizer និយាយថា ថ្នាំគ្រាប់របស់ខ្លួន បានកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរចំពោះមនុស្សពេញវ័យដែលងាយរងគ្រោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រុមហ៊ុន Pfizer និយាយថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនផលិតឱសថក្នុងស្រុក ផលិតថ្នាំគ្រាប់ជាមួយគោលដៅ សម្រួលដល់យប្រជាជនពិភពលោកកាន់តែច្រើន ទទួលបានថ្នាំព្យាបាលជំងឺកូវីដ១៩។
នៅដើមខែវិច្ឆិកានេះ Pfizer និយាយថា ការសាកល្បងព្យាបាលបានបង្ហាញថាថ្នាំគ្រាប់របស់ខ្លួនឈ្មោះ Paxlovid អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬស្លាប់បានរហូតដល់ទៅ ៨៩% សម្រាប់អ្នកជំងឺពេញវ័យដែលមានហានិភ័យខ្ពស់។
លោក Charles Gore នាយកអង្គការ Medicines Patent Pool បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាបណ្ណនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា ថ្នាំលេបនេះគឺសមស្របជាពិសេសសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយអាចដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិត។
ប្រទេសភាគច្រើនដែលរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងនេះគឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ឬអាស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដូចជាប្រេស៊ីល ចិន រុស្សី អាហ្សង់ទីន និងថៃ ដែលធ្លាប់ជួបប្រទះការផ្ទុះកូវីដទ្រង់ទ្រាយធំ មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រកាសប្រសិទ្ធភាពមិនបានប៉ុន្មានផង ប្រទេសចំនួន ៩០ ចរចារទិញថ្នាំកូវីដ របស់ក្រុមហ៊ុន Pfizer ភ្លាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


