ព័ត៌មានអន្ដរជាតិ
ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារវីរុសបំប្លែងថ្មី Omicron
យោងតាមការជូនដំណឹងពីអង្គការសុខភាពពិភពលោក បានឱ្យដឹងថា វីរុសបំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេស្គាល់ថា B.1.1.529 និងបច្ចុប្បន្នប្តូរឈ្មោះមកជា Omicron គឺជា “វីរុសបំប្លែងខ្លួនគួរឱ្យបារម្ភ” ថ្មីមួយទៀតសម្រាប់ពិភពលោក ព្រោះតែវាមានសមត្ថភាពចម្លងខ្លាំងជាង ដែលតា ទ្វេដង។

មកទល់នឹងពេលនេះ ប្រទេសអូស្ត្រាលី ថៃ សហរដ្ឋអាមេរិក ប្រេស៊ីល កាណាដា និងប្រទេសមួយចំនួនទៀតជុំវិញពិភពលោក បានដាក់កម្រិតលើការធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង ដែលជំងឺនេះត្រូវបានរកឃើញជាលើកដំបូង។
ក្នុងនោះប្រទេសសំខាន់ៗដែលបិទការធ្វើដំណើរចេញចូលជាអន្តរជាតិរួមមាន អាហ្រ្វិកខាងត្បូង បូតស្វាណា អេសវ៉ាធីនីឡេសូតូ ណាមីប៊ី ហ្សំប៊ី ម៉ូសំប៊ិក ម៉ាឡាវី និងហ្ស៊ីមបាវ៉េ។

ត្បិតតែវីរុសបំប្លែងខ្លួន Omicron ទើបតែរកឃើញនៅអាហ្រ្វិកខាងត្បូង អាល្លឺម៉ង់ និងបែលហ្សិក ហុងកុង និងអ៊ីស្រាអែល ក៏ពិតមែន ប៉ុន្តែអ្នកជំនាញអះអាងថា វាទំនងបានរាលដាលច្រើនជាងនេះរួចទៅហើយ។
ទន្ទឹមនឹងក្ដីព្រួយបារម្ភនូវការកើនឡើងនៃវីរុសបំប្លែងខ្លួនថ្មី អ្នកវិទ្យាសាស្ត្រកំពុងញាប់ដៃញាប់ជើងដូចគ្នាដើម្បីរកវិធីទប់ស្កាត់ការរីករាលដាល ជាពិសេសពួកគេកំពុងសិក្សាប្រសិទ្ធភាពនៃវ៉ាក់សាំងទៅលើវីរុសបំប្លែងខ្លួន Omicron និងថាគួរអភិវឌ្ឍវ៉ាក់សាំងថ្មីដែរឬយ៉ាងណា។

WHO បាននិយាយថា វាអាចចំណាយពេលច្រើនសប្តាហ៍ដើម្បីស្វែងយល់អំពីវីរុសបំប្លែងខ្លួន Omicron ខណៈអង្គការនេះព្រមានឱ្យមានការរឹតត្បិតលើការធ្វើដំណើរ ព្រោះខាងវិទ្យាសាស្ត្រមិនទាន់មានអ្វីទប់ទល់នឹងវានៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗសង្ឃឹមយ៉ាងមុតមាំថា ពួកគេអាចកែប្រែវ៉ាក់សាំងបច្ចុប្បន្ន ដើម្បីទប់ស្កាត់ជាមួយវីរុសបំប្លែងខ្លួន Omicron បាន។
ក្រុមហ៊ុន BioNTech របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer លើកឡើងថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ពួកគេបានសិក្សាពីសមត្ថភាពរបស់វ៉ាក់សាំង និងកំពុងរង់ចាំលទ្ធផល ដើម្បីបញ្ជាក់ថាគួរកែតម្រូវវ៉ាក់សាំងដែរឬអត់ ខណៈក្រុមហ៊ុន Moderna និយាយថា ខ្លួននឹងបង្កើតការជំរុញជាក់លាក់មួយចំពោះវីរុសបំប្លែងខ្លួនថ្មី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ ក្រុមហ៊ុន Pfizer សុំពេល ១០០ ថ្ងៃផលិតវ៉ាក់សាំងកម្ចាត់វីរុសបំប្លែងខ្លួន Omicron
ចុចអាន៖ ថៃ ហាមប្រាមការចូលពីប្រទេសអាហ្វ្រិកចំនួន ៨ ដោយសារវីរុសបំប្លែងខ្លួន Omicron
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


