ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ព្រមានថា រលកទី ៤ ពីវីរុសបំប្លែងខ្លួន Omicron នឹងកើតមានក្នុងពេលខាងមុខ
ប្រធានាធិបតី Cyril Ramaphosa បានលើកឡើងពីលទ្ធភាពដែលប្រទេសនេះ អាចឈានចូលរលកទី៤ ក្នុងពេលឆាប់ៗ ខណៈវីរុសបំប្លែងខ្លួន Omicron នៅតែបន្តកើនឡើង នៅក្នុងខេត្តទាំងអស់នៃអាហ្វ្រិកខាងត្បូង ។

លោក Ramaphosa បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ថា “ការកំណត់អត្តសញ្ញាណវីរុសបប្លែងខ្លួន Omicron ស្របពេលជាមួយនឹងការកើនឡើងភ្លាមៗ នៃការឆ្លងមេរោគកូវីដ ហើយប្រសិនបើករណីនៅតែបន្តកើនឡើង នោះមិនយូរទេប្រទេស អាហ្វ្រិកខាងត្បូងនឹងរកឃើញរលកទីបួន នៅប៉ុន្មានសប្ដាហ៍ខាងមុខ។

ដោយហេតុថា មានតែ ៣៥ ភាគរយ នៃចំនួនប្រជាជនពេញវ័យប៉ុណ្ណោះ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយរហូតមកដល់ពេលនេះ មនុស្សមួយចំនួននៅតែមានការស្ទាក់ស្ទើរ ក្នុងការចាក់វ៉ាក់សាំងដដែល។

លោកប្រធានាធិបតីរូបនេះ បានប្រកាសថា ក្រុមការងារមួយត្រូវបានបង្កើតឡើងដើម្បីពិភាក្សាពីលទ្ធភាពនៃការផលិតវ៉ាក់សាំង ជាកាតព្វកិច្ចដើម្បីចូលទៅកន្លែងសាធារណៈដូចជា ការដឹកជញ្ជូនសាធារណៈ កន្លែងធ្វើការ ព្រឹត្តិការណ៍សាធារណៈ និងកន្លែងសាធារណៈផ្សេងៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រទេសនៅ អឺរ៉ុប មួយទៀត ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


