ព័ត៌មានអន្ដរជាតិ
បង្កើនសមត្ថភាពយោធា អាមេរិកនឹងកសាងមូលដ្ឋានទ័ពនៅកោះហ្គាំ និងអូស្ត្រាលី
មន្ទីរបញ្ចកោណនឹងផ្តោតលើការកសាងមូលដ្ឋានទ័ពនៅកោះហ្គាំ និងប្រទេសអូស្ត្រាលីដើម្បីត្រៀមកម្លាំងយោធាអាមេរិកឲ្យកាន់តែរឹងមាំប្រជែងនឹងប្រទេសចិន។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃចន្ទ។
ផែនការនេះត្រូវបានជំរុញពីការត្រួតពិនិត្យឥរិយាបថសកលរបស់ក្រសួងការពារជាតិដែលលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ត្រួតពិនិត្យ បន្ទាប់ពីចូលកាន់តំណែងកាលពីខែកុម្ភៈ។

លោក Austin បានចាប់ពិនិត្យមើលនូវឥរិយាបថជាសាកលរបស់ខ្លួននៅខែមីនា។ កាត្រួតពិនិត្យត្រូវបានបញ្ជាក់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិមិនបានបង្ហាញព័ត៌មានលំអិតពីអ្វីដែលបានរកឃើញពីការត្រួតពិនិត្យនោះឡើយ។
លោកបណ្ឌិត Mara Karlin អនុរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយបាននិយាយកាលពីថ្ងៃចន្ទថា ថ្មីៗនេះ លោក បៃដិន បានអនុម័យលើការរកឃើញ និងសេចក្តីណែនាំពីការត្រួតពិនិត្យជាសកលរបស់លោក Austin។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកនិយាយថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកគឺជាការផ្តោតយកចិត្តទុកដាក់ធំ ដោយសារតែការសង្កត់ធ្ងន់របស់លោករដ្ឋមន្ត្រី Austin លើបញ្ហាប្រឈមកំពុងប្រកួតប្រជែងជាមួយប្រទេសចិន។
រដ្ឋបាលលោកប្រធានាធិបតី បៃដិន បានកំពុងប្រកួតប្រជែងនឹងចិនលើគោលនយោបាយការបរទេសជាអាទិភាព ដោយសារភាពតានតឹងបានកើនឡើងជាមួយក្រុងបេកាំង ជាពិសេសបញ្ហានៅកោះតៃវ៉ាន់ ហើយមន្ត្រីជាន់ខ្ពស់នៅមន្ទីរបញ្ចកោណបង្ហាញការព្រួយបារម្ភជាសាធារណៈអំពីការប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ចិន។
កាលពីខែមុន លោក Mark Milley មេបញ្ជាការនៃអគ្គសេនាធិការចម្រុះបាននិយាយថា ចិនបានធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេងជោគជ័យ។
មន្ត្រីបាននិយាយថា ដើម្បីទប់ទល់នឹងចិន ការត្រួតពិនិត្យផ្ទាល់របស់ក្រសួងការពារជាតិអាមេរិកគឺដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធនៅកោះហ្គាំ និងអូស្ត្រាលី ហើយដាក់អាទិភាពលើការកសាងយោធាទូទាំងកោះប៉ាស៊ីហ្វិក ព្រមទាំងស្វែងរកធ្វើសកម្មភាពយោធានៅក្នុងតំបន់ឲ្យកាន់តែខ្លាំងក្លា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


