ព័ត៌មានអន្ដរជាតិ
សិង្ហបុរី មានឧបករណ៍តេស្ត PCR រកឃើញទាំង Omicron និងវីរុសបំប្លែងខ្លួនសាហាវមួយទៀត
ឧបករណ៍តេស្ត PCR ផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្រ្ត Acumen Diagnostics របស់សិង្ហបុរីមានសមត្ថភាពអាចរកឃើញទាំងវីរុសបំប្លែងខ្លួន Omicron និង Delta ។
ឧបករណ៍ធ្វើតេស្ត PCR ចំនួន ២ គឺ Acu-Corona 2.0 និង Acu-Corona Duplex ដែលអាចរកឃើញវីរុស Delta ក៏អាចកំណត់វីរុស Omicron ផងដែរ ខណៈឧបករណ៍ទាំងនេះត្រូវបានប្រើប្រាស់រួចហើយនៅ ក្នុងប្រទេសសិង្ហបុរី ។
ការធ្វើតេស្តរបស់ឧបករណ៍ Acu-Corona 2.0 កំណត់គោលដៅ ហ្សែនកូវីដចំនួន ២ គឺ RdRp និង E ដែលមានវត្តមាននៅ ក្នុងវីរុស Omicron និង Delta ។
ចំណែកការធ្វើតេស្តរបស់ឧបករណ៍ Acu-Corona Duplex ផ្តោតលើហ្សែន E និងហ្សែន S ។ ផ្នែកនៃហ្សែន S ដែលត្រូវបានកំណត់គោលដៅ ដោយការធ្វើតេស្ត មិនមានការវិវត្តណាមួយក្នុងចំណោមការវិវត្តចំនួន ៣២ នៅ ក្នុងវីរុស Omicron នោះទេ ដូច្នេះវាអាចរកឃើញវីរុសបំប្លែងខ្លួនមួយនេះ ដោយមិនបាត់បង់ភាពប្រែប្រួលណាមួយឡើយ ។
ទន្ទឹមនោះ ក្រុមហ៊ុន Acumen Diagnostics បាននិយាយកាលពីថ្ងៃសុក្រថា ចាប់តាំងពីឧបករណ៍ទាំងនេះត្រូវបានផលិតនៅ ក្នុងស្រុក ពួកគេអាចត្រូវបានគេដាក់ពង្រាយយ៉ាងឆាប់រហ័ស និងមានតម្លៃប្រហែលពាក់កណ្តាលនៃតម្លៃដែលបាននាំចូល ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុននេះបានដំណើរការបន្ទប់ពិសោធន៍ចំនួន ២ ដែលអាចប្រើសម្រាប់ការធ្វើតេស្តរោគវិនិច្ឆ័យចំនួន ៧,០០០ ករណីជារៀងរាល់ថ្ងៃ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


