ព័ត៌មានអន្ដរជាតិ
ថៃ អត់សម្រេចបានគោលដៅ ចាក់វ៉ាក់សាំងបង្ការកូវីដ ទេ (មានវីដេអូ)
ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានខកខានគោលដៅរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបាន១០០លានដូស។

ក្រសួងបានដាក់គោលដៅ ឈានដល់ចំណុចសំខាន់នេះឲ្យបានត្រឹមថ្ងៃម្សិលមិញ ប៉ុន្តែឥឡូវទទួលស្គាល់ថា ខ្លួនមិនអាចធ្វើបានឡើយ។ នេះបើយោងតាមរបាយការណ៍របស់ The Nation។
លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit មកពីក្រសួងសុខាភិបាលសាធារណៈនិយាយថា ឥឡូវនេះ មន្ត្រីបានចាក់វ៉ាក់សាំងចំនួន៩៤លានដូស ដោយតួលេខនោះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩៥លានដូសបន្ទាប់ពីចំនួនសរុបកាលពីម្សិលមិញ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា លោកសប្បាយចិត្តនឹងសមិទ្ធផលនេះ។

លោកនិយាយថា “ថ្វីបើយើងមិនអាចទៅដល់គោលដៅក៏ដោយ ប៉ុន្តែចំនួនសរុបនៃការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេស គឺខ្ពស់ណាស់”។
ទន្ទឹមនឹងនេះ ឆ្លើយតបទៅនឹងរបាយការណ៍នៃការតវ៉ាដែលបានគ្រោងទុកប្រឆាំងនឹងអាណត្តិវ៉ាក់សាំងដែលអាចកើតមាន លោក Kiattiphum បានលើកឡើងថា មនុស្សមានសេរីភាពក្នុងការជ្រើសរើសថាតើត្រូវចាក់វ៉ាក់សាំងឬក៏អត់។

យ៉ាងណា លោកកំពុងជំរុញឲ្យប្រជាពលរដ្ឋទៅទទួលថ្នាំបង្ការ ដោយចង្អុលបង្ហាញថា តាមរយៈការចាក់វ៉ាក់សាំង ពួកគេកំពុងជួយការពារខ្លួនឯង និងអ្នកដទៃ។ ឥឡូវពួកគេ ក៏អាចជ្រើសរើសប្រភេទវ៉ាក់សាំងដែលពួកគេចង់ចាក់បានផងដែរ។
គួរបញ្ជាក់ថា ពីមុន រដ្ឋាភិបាលថៃ បានប្ដេជ្ញាដាក់វិធានការតឹងរ៉ឹងចំពោះអ្នកដែលបដិសេធទទួលថ្នាំបង្ការ ដែលអាចដាក់ចេញនូវការដាក់កំហិតជាច្រើន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ បន្តតាមរកទេសចរអាហ្វ្រិក ជាង១០០នាក់ មកធ្វើតេស្តរក Omicron
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


