ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថា ជំងឺឆ្លងបន្ទាប់អាចសម្លាប់មនុស្សសាហាវជាងកូវីដ
ជំងឺឆ្លងរាតត្បាតនាពេលអនាគតអាចសម្លាប់មនុស្សសាហាវជាងជំងឺកូវីដ-១៩ទៀត ដូច្នេះមេរៀនពីរបៀបទប់ស្កាត់មិនត្រូវបែកខ្ញែកគ្នានោះទេ ហើយពិភពលោកគួរធានាថា ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ជំងឺឆ្លងរាតត្បាតបន្ទាប់។ នេះជាការលើកឡើងពីអ្នកផលិតវ៉ាក់សាំង Oxford-AstraZeneca ។
យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ជំងឺកូវីដ-១៩បានសម្លាប់មនុស្សជាង៥.២៦លាននាក់ទូទាំងពិភពលោក និងបានធ្វើឲ្យសេដ្ឋកិច្ចដុនដាបយ៉ាងខ្លាំង ហើយជីវិតរស់នៅរបស់មនុស្សរាប់លាននាក់វេទនា។
អ្នកស្រី Sarah Gilbert អ្នកឯកទេសវ៉ាក់សាំងបាននិយាយថា ៖«ការពិតគឺថា ជំងឺឆ្លងរាតត្បាតបន្ទាប់អាចនឹងអាក្រក់ជាងបច្ចុប្បន្ន។ វាអាចឆ្លងកាន់តែសាហាវ ឬសម្លាប់មនុស្សកាន់តែអាក្រក់ ឬក៏ទាំងឆ្លង និងសម្លាប់មនុស្សកាន់តែធ្ងន់ធ្ងរ។ នេះមិនមែនជាវីរុសចុងក្រោយដែលគំរាមកំហែងអាយុជីវិត និងការរស់នៅរបស់យើងនោះទេ»។
អ្នកស្រី Gilbert ជាសាស្ត្រាឯកទេសវ៉ាក់សាំងនៅសាកលវិទ្យាល័យ Oxford បាននិយាយថា ពិភពលោកអាចទប់ស្កាត់បានល្អ ប្រសិនបើបានត្រៀមខ្លួនល្អប្រសើរសម្រាប់ជំងឺឆ្លងរាតត្បាតបន្ទាប់។
អ្នកស្រីមានប្រសាសន៍ថា ៖«ការត្រៀមខ្លួនដែលយើងបានធ្វើ និងបទពិសោធដែលយើងបានឆ្លងកាត់ នោះនឹងមិនធ្វើឲ្យយើងបរាជ័យទេ»។
អ្នកជំនាញសុខភាពបាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជំងឺកូវីដ-១៩មានភាពមិនស្មើគ្នា និងបែកបាក់ពោលគឺការទទួលបានវ៉ាក់សាំងមានកំណត់ចំពោះប្រទេសមានប្រាក់ចំណូលទាប ខណៈប្រទេសអ្នកមានកាន់តែទទួលបានវ៉ាក់សាំងច្រើនតាមអ្វីដែលចង់បាន។
ក្រុមអ្នកជំនាញសុភាពដែលត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោកដើម្បីពិនិត្យមើលពីរបៀបទប់ស្កាត់ជំងឺកូវីដ-១៩បានអំពានាវឲ្យមានមូលនិធិអចិន្ត្រៃយ៍ និងសមត្ថភាពកាន់តែល្អដើម្បីស៊ើបអង្កេតជំងឺឆ្លងតាមរយៈសន្ធិសញ្ញាថ្មី។
សំណើរមួយគឺសម្រាប់ផ្តល់ហិរញ្ញប្បទានហោចណាស់១០ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ត្រៀមជំងឺឆ្លងរាតត្បាត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


