ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសធ្វើពហិការការទូត មិនចូលរួម អូឡាំពិករដូវរងានៅ ប៉េកាំង (មានវីដេអូ)
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី៧ខែធ្នូ បានប្រកាសធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅទីក្រុងប៉េកាំង។

ថ្វីបើអត្តពលិកអាមេរិកនឹងនៅតែចូលរួមក៏ដោយ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នឹងមិនបញ្ជូនតំណាងផ្លូវការណាមួយទៅព្រឹត្តិការណ៍កីឡានោះទេ ដោយសារតែចោទប្រកាន់អំពីបញ្ហាប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកំពុងបន្តរបស់ចិននៅក្នុងតំបន់ ស៊ីនជាំង ព្រមទាំងការរំលោភសិទ្ធិមនុស្សផ្សេងទៀត។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki។
លោកស្រី Psaki បាននិយាយបែបនេះ ដោយសំដៅទៅលើសេចក្តីរាយការណ៍ អំពីទង្វើរបស់ចិន លើជនមូស្លីម អ៊ុយហ្គ័រ នៅក្នុងទឹកដីភាគពាយ័ព្យនោះ ដែលត្រូវបានប្រកាសថាជាអំពើប្រល័យពូជសាសន៍ទាំងដោយលោក Biden និងរដ្ឋបាលរបស់អតីតប្រធានាធិបតី Donald Trump។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Psaki អះអាងថា “ក្រុមអត្តពលិកអាមេរិក មានការគាំទ្រយ៉ាងពេញទំហឹងពីយើង។ យើងនឹងនៅពីក្រោយពួកគេ១០០ភាគរយ នៅពេលយើងលើកទឹកចិត្តពួកគេពីផ្ទះ។ យើងនឹងមិនរួមចំណែកដល់ភាពហ៊ឹកហ៊ាក់នៃព្រឹត្តិការណ៍នេះទេ”។
តំណាងការទូត ឬមន្ត្រីសហរដ្ឋអាមេរិក នឹងចាត់ទុកព្រឹត្តិការណ៍ទាំងនេះ ថាជាអាជីវកម្មដូចធម្មតានៅចំពោះមុខការរំលោភសិទ្ធិមនុស្សរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងអំពើឃោរឃៅនៅក្នុងតំបន់ស៊ីនជាំង ហើយយើងមិនអាចធ្វើដូច្នេះបានឡើយ។ យើងនឹងបន្តចាត់វិធានការដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងក្រៅប្រទេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNBC
ចុចអាន៖ ចិន កំពុងក្លាយជា គូប្រជែងមានកម្លាំងស្មើអាមេរិក ហើយផលិតក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់ ត្រឹមឆ្នាំ២០៣០
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


