អង់គ្លេស ដាក់វិធានការរឹតបន្តឹងខ្លាំង ក្រោយឆ្លង Omicron កាន់តែច្រើនក្នុងប្រទេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ដាក់វិធានការរឹតបន្តឹងខ្លាំង ក្រោយឆ្លង Omicron កាន់តែច្រើនក្នុងប្រទេស

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានដាក់កំហិត លើវិធានការកូវីដកាន់តែតឹងរ៉ឹង នៅ ក្នុងប្រទេស កាលពីថ្ងៃពុធ ដោយបញ្ជាឲ្យមនុស្សធ្វើការ​ពី​ផ្ទះ ពាក់​ម៉ាស់​នៅ​​​ កន្លែង​សាធារណៈ និង​ប្រើប្រាស់​វ៉ាក់សាំង ដើម្បី​បន្ថយ​ការ​រីក​រាលដាល​នៃ​ Omicron។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Johnson បាន​និយាយ​ថា Omicron កំពុង​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស ហើយ​លោក​មិន​មាន​ជម្រើស ​ក្រៅ ពី​ផ្លាស់ទី​ទៅ “ផែនការ B” ខណៈ​ពេល​ដែល​កម្មវិធី​ជំរុញ​វ៉ាក់សាំង ​ចាប់ផ្ដើម​ចាក់​ក្នុង​ប្រទេស។

លោកបានបន្ថែមទៀត​ថា​ វិធានការ​ថ្មី​គឺ​ចាំបាច់​បន្ទាប់ពី ៥៦៨ ករណី ​នៃ Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ ក្នុង​ប្រទេស​ ដោយ​មាន​ទិន្នន័យ​បង្ហាញ​ថា ​ពេល​វេលា​នៃ​ការ​ឆ្លង​កើន​ឡើង​ទ្វេដង​របស់​វា ​អាច​ស្ថិត​នៅ​ ចន្លោះ​ពី ២ ទៅ ៣ ថ្ងៃ។

លេខាធិការ​សុខាភិបាល​លោក Sajid Javid បាន​និយាយ​ថា​ ក្រុម​មន្ត្រី​បាន​ប៉ាន់​ប្រមាណ​ថា ​ចំនួន​នៃ​ការ​ឆ្លង​មេរោគ Omicron ពិត​ជា​ខ្ពស់​ជាង​ចំនួន​ករណី​ ដែល​បាន​បញ្ជាក់​ប្រហែល ២០ដង ដែល​មាន​ន័យ​ថា​អាច​មាន​ជិត ១០,០០០ករណី

ទោះ​យ៉ាងណា​ សមាជិកសភា​ជា​ច្រើន​នៅ​ក្នុង​គណបក្ស​ផ្ទាល់​របស់​លោក Johnson ក៏​មាន​ការ​ខឹងសម្បា​ ចំពោះ​ការ​រឹត​បន្តឹង​ថ្មី​នេះ​ផង​ដែរ ដោយ​ភ័យខ្លាច​ថា ​នឹង​មាន​ផល​ប៉ះពាល់ ​បន្ទាប់​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ជា​ប្រវត្តិសាស្ត្រ ១០ ភាគរយ​ កាល​ពី​ឆ្នាំ​មុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNA

ចុចអាន៖WHO ថា ធ្វើយ៉ាងណាត្រូវតែកាត់បន្ថយអ្នកជំងឺ Omicron មិនឲ្យចូលសម្រាកនៅពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services