ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបង្កើតរថក្រោះយន្តជាមួយសមត្ថភាពកម្ទេចទីក្រុងនានាក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ
រុស្ស៊ីកំពុងអភិវឌ្ឍរថក្រោះយន្តទំនើបៗដែលអាចសម្លាប់សត្រូវដោយគ្មានការគ្រប់គ្រងរបស់មនុស្ស ហើយវាជាការបោះជំហានទៅមុខគួរឲ្យភ័យខ្លាចនៃយោធារបស់លោក វ្ល៉ាឌីមៀ ពូទីន ។
រថក្រោះ Armata T-14 ជំនាន់ក្រោយអាចធ្វើប្រតិបត្តិការតាមព្រំដែននៅអឺរ៉ុប ហើយដូចជាមនុស្សយន្តឃាតករដែលត្រូវបានអភិវឌ្ឍដោយប្រទេសមហាអំណាចផ្សេងទៀតដូចជាប្រទេសចិន អាចមានសមត្ថភាពបំផ្លាញទីក្រុងនានាក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ។ នេះបើយោងតាមលោក Noel Sharkey សាស្រ្តាចារ្យផ្នែកបង្កើតឧបករណ៍សិប្បនិម្មិត និងមនុស្សយន្តនៅសាកលវិទ្យាល័យ Sheffield University ដែលបានធ្វើយុទ្ធនាការដើម្បីហាមឃាត់មនុស្សយន្តឃាតករអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ។ លោកនិយាយថា រថក្រោះ T-14 អាចត្រូវបានគ្រប់គ្រងដោយតេឡេបញ្ជា ប៉ុន្តែអ្នកអភិវឌ្ឍន៍រុស្ស៊ីកំពុងប្រញាប់ប្រញាល់ដើម្បីធ្វើឲ្យវាមានភាពស្វ័យប្រវត្តិពេញលេញ ។

លោកបានប្រាប់សារព័ត៌មាន Express ថា “ប្រទេសរុស្ស៊ីកំពុងផលិតរថក្រោះទំនើបដ៏ធំមួយគឺ Armata T-14 ជំនាន់ថ្មី ។ ប្រទេសមហាអំណាចមានទំនោរទៅរកការអភិវឌ្ឍអាវុធស្វ័យប្រវត្តិ (មនុស្សយន្តឃាតករ) ដែលអាចត្រូវបានបាញ់ជាមួយការបញ្ជាដោយមនុស្សតិចនាក់ប៉ុណ្ណោះ ។ ទាំងនេះអាចជារថក្រោះចម្បាំងរបស់រុស្ស៊ីនៅតាមព្រំដែនអឺរ៉ុប ឬយន្ដហោះចម្បាំងចិន ឬអាមេរិក ។
លោក Sharkey បាននិយាយថា “នៅក្នុងរបៀបស្វ័យភាពទាំងនេះអាចត្រូវបានបង្កឡើងដើម្បីបើកការវាយប្រហារ និងការវាយលុកក៏ដូចជាប្រឆាំងនឹងសត្រូវ ។ យើងមិនដឹងថាតើឧបករណ៍ប្រភេទនេះអាចធ្វើអន្តរកម្ម ឬមានអ្វីបង្កប់នៅកាណុងនោះទេ” ។

លោកបន្តថា បច្ចេកវិទ្យានេះក៏អាចត្រូវបានបោកបញ្ឆោតយ៉ាងងាយស្រួលផងដែរដើម្បីវាយប្រហារគោលដៅមិនពិត ឬក៏ខុស ។ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអភិវឌ្ឍអាវុធមិនមានការសម្រេចចិត្តអំពីថាតើត្រូវកំណត់គោលដៅ និងអ្នកដែលត្រូវសម្លាប់ ។
វាកើតឡើងស្របពេលដែលប្រទេសមហាអំណាចពិភពលោកបានផ្តោតលើការអភិវឌ្ឍអាវុធស្វ័យប្រវត្តិ ចាប់តាំងពីសហរដ្ឋអាមេរិកបានឈានទៅមុខជាមួយនឹងគំនិតនេះនៅពាក់កណ្តាលទសវត្សឆ្នាំ ២០០០ ខណៈប្រទេសចិន រុស្ស៊ីអង់គ្លេស អ៊ីស្រាអែល និងកូរ៉េខាងត្បូងស្ថិតក្នុងចំណោមមហាអំណាចយោធាដែលបន្តអភិវឌ្ឍប្រព័ន្ធអាវុធស្វ័យប្រវត្តិដែនអាកាស ដីគោក និងសមុទ្រ ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Express
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


