ព័ត៌មានអន្ដរជាតិ
មកដឹងតម្លៃសំបុត្រជិះរថភ្លើងរត់លើផ្លូវដែក ចិន-ឡាវ
ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់មួយតភ្ជាប់ទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទរបស់ឡាវ បានចាប់ផ្តើមដំណើរការកាលពីថ្ងៃសុក្រ ទី២ ខែធ្នូកន្លងទៅ នេះ ។

ទន្ទឹមនោះក្រសួងសាធារណការ និងដឹកជញ្ជូនឡាវបានឲ្យដឹងថា បច្ចុប្បន្នសេវាកម្មផ្លូវដែកចិន-ឡាវបានដាក់ដំណើរការរថភ្លើងអគ្គិសនី (EMU) ចំនួន ២ គ្រឿង និងមានស្ថានីយ៍ធំៗចំនួន ៤ ជាមួយនឹងគោលដៅ ឈប់ចំនួន ៥ ។
ក្រសួងបញ្ជាក់ថា សម្រាប់តម្លៃសំបុត្រធ្វើដំណើរនៅ លើផ្លូវដែកឡាវ-ចិន មានចាប់ពី ៣.៤៣ ដុល្លារទៅ ៤៧.៨៣ ដុល្លារ អាស្រ័យលើចម្ងាយ ។

ចំណែកតម្លៃសំបុត្រធ្វើដំណើរទូទាំងប្រទេសឡាវ ចាប់ពីស្ថានីយរាជធានីវៀងចន្ទន៍ ដល់ស្ថានីយ Boten ទីក្រុង Luang Namtha ព្រំដែនឡាវ-ចិន ចម្ងាយ ៤០០ គីឡូម៉ែត្រ គឺតម្លៃ ១២.៦៨ ដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ ៥ ថ្ងៃដំបូង រថភ្លើង ឡាវ-ចិន ទទួលបានអ្នកដំណើរជាង ៥ ពាន់នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoការសម្រេចរបស់ ត្រាំ ដកទ័ពចេញពីអាល្លឺម៉ង់ កំពុងផ្ទុះប្រតិកម្ម ទាំងពី ណាតូ និងបក្សខ្លួនឯង


