ព័ត៌មានអន្ដរជាតិ
អាមេរិក មានអ្នកស្លាប់ទី១ ដោយសារ អូមីក្រុង (មានវីដេអូ)
សហរដ្ឋអាមេរិក បានកត់ត្រាការស្លាប់លើកដំបូងដោយសារវីរុសបំប្លែងខ្លួន អូមីក្រុង ដោយជនរងគ្រោះគឺជាបុរសនៅរដ្ឋតិចសាស់ មានវ័យ៥០ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំង និងធ្លាប់ឆ្លងកូវីដពីមុន។

ព័ត៌មាននេះ ត្រូវបានប្រកាសដោយចៅក្រមតំបន់ Harris លោកស្រី Lina Hidalgo កាលពីយប់ថ្ងៃចន្ទ ចំពេលដែលមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បានបញ្ជាក់ថា ឥឡូវនេះ អូមីក្រុង គឺជាវីរុសកូវីដ១៩បំប្លែងខ្លួនដ៏លេចធ្លោ នៅក្នុងសហរដ្ឋអាមេរិក ពោលគឺរួមចំណែក ៧៣ ភាគរយនៃករណីថ្មីទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Hidalgo មិនបានបញ្ចេញឈ្មោះជនរងគ្រោះឡើយ គ្រាន់តែប្រាប់ថា អ្នកស្លាប់មានសុខភាពទ្រុឌទ្រោម និងជាអ្នកដែលត្រូវបានព្យាបាលដោយអង់ទីគ័រ Regeneron ប៉ុន្តែមិនបានជោគជ័យក្នុងការជួយសង្គ្រោះជីវិតរបស់គាត់ទេ។

ទន្ទឹមនោះ នាយកដ្ឋានសុខភាពតំបន់ Harris បាននិយាយថា ការស្លាប់របស់គាត់ បានបង្ហាញពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង បើទោះបីជាអ្នកធ្លាប់ឆ្លងកូវីដម្តងរួចហើយក៏ដោយ។
លោកស្រីបានបង្កើនកម្រិតនៃការគំរាមកំហែងកូវីដពី ពណ៌លឿងទៅពណ៌ទឹកក្រូច ដែលនេះមានន័យថា អ្នកមិនបានទទួលថ្នាំបង្ការ ចាំបាច់ត្រូវចៀសវាងការជួបជុំទ្រង់ទ្រាយធំ។ អ្នកចាក់វ៉ាក់សាំងហើយ ក៏ត្រូវបានស្នើឲ្យរក្សាការប្រុងប្រយ័ត្ន និងពាក់ម៉ាសផងដែរ។
/cloudfront-us-east-1.images.arcpublishing.com/gray/43IQIVJTCJD2LFUISP5O5U3534.jpg)
វីរុសបំប្លែងខ្លួន ដែលតា ឥឡូវនេះ ជាមធ្យមមានត្រឹមតែ២៦ភាគរយប៉ុណ្ណោះនៃការឆ្លងថ្មី បន្ទាប់ពីបានរីករាលដាលពាសពេញសហរដ្ឋអាមេរិក ពេញមួយរដូវក្តៅ។
គិតត្រឹមយប់ថ្ងៃចន្ទ តួរលេខរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា សហរដ្ឋអាមេរិកបានកត់ត្រាការឆ្លងមេរោគកូវីដ១៩ជិត ៥១.១ លាននាក់ និងមានអ្នកស្លាប់ជិត ៨០៨,០០០នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ដោយសារតែ តេស្តម៉ាស៊ីនធំរក អូមីក្រុង មិនឃើញ ទើបថៃ មានអ្នកឆ្លងក្នុងសហគមន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


