ព័ត៌មានអន្ដរជាតិ
ចិនថា អាមេរិកបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរពីការអនុម័តច្បាប់ហាមទំនិញពីស៊ីនជាំង
ប្រទេសចិនបានចាត់ទុកការអនុម័តច្បាប់នាំចូលទំនិញដែលចោទផលិតបង្ខំនៅទីក្រុងស៊ីនជាំងគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានចុះហត្ថលេខាជាផ្លូវការហើយលើច្បាប់ហាមនាំចូលទំនិញដែលចោទផលិតដោយកម្លាំងបង្ខំនៅទីក្រុងស៊ីនជាំង ប្រទេសចិន។ នេះបើយោងតាមសេតវិមានបាននិយាយដែលបង្កឲ្យចិនថ្កោលទោស។

ច្បាប់ការពារការងារដោយបង្ខំជនជាតិភាគតិច Uyghur ជាផ្នែកនៃការដាក់បន្ទុករបស់អាមេរិកប្រឆាំងនឹងការអនុវត្តរបស់ទីក្រុងប៉េកាំងលើជនជាតិមូស្លីមភាគតិចនៅចិន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហៅថា អំពើប្រល័យពូជសាសន៍។
ច្បាប់នេះត្រូវបានសភាអនុម័តកាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីសមាជិកសភាបានឈានដល់ឯកភាពរវាងសភា និងព្រឹទ្ធសភា។
គន្លឹះសំខាន់ចំពោះច្បាប់នេះគឺជាការសន្មតមិនអាចប្រកែកបានដែលទំនិញទាំងអស់ពីទីក្រុងស៊ីនជាំងជាកន្លែងដែលទីក្រុងប៉េកាំងបង្កើតជំរំឃុំឃាំងសម្រាប់ជនជាតិ Uyghurs និងក្រុមមូស្លីមផ្សេងៗទៀតដែលត្រូវបានធ្វើឡើងដោយបង្ខំ។ វាត្រូវបានហាមឃាតការនាំចូល លុះត្រាវាអាចត្រូវបានបញ្ជាក់មូលហេតុផ្សេងទៀត។
ទំនិញមួយចំនួនដូចជា កប្បាស ប៉េងប៉ោះ និងប៉ូលីស៊ីលីកុនប្រើក្នុងការផលិតបន្ទះសូឡាត្រូវបានរៀបចំអាទិភាពសម្រាប់ការអនុវត្តច្បាប់។
ជុំវិញការចោទប្រកាន់របស់អាមេរិកត្រូវបានប្រទេសចិនបដិសេធ។
លោក Liu Pengyu អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអ៉ីមែលថា ៖«នេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រទេសចិនថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងជំទាស់ដាច់អហង្កា»។
លោកបាននិយាយថា ចិននឹងឆ្លើយតបបន្ថែមទៀតនៅក្នុងពន្លឺនៃការអភិវឌ្ឍស្ថានភាព ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


