ព័ត៌មានអន្ដរជាតិ
ពលរដ្ឋវៀតណាម ស្ម័គ្រចិត្តចូលរួមតេស្តវ៉ាក់សាំងអភិវឌ្ឍក្នុងស្រុក
ក្រោយក្រសួងសុខាភិបាលវៀតណាម បានប្រកាសចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងអភិវឌ្ឍន៍ដោយខ្លួនឯងទៅលើមនុស្ស ចាប់ពីថ្ងៃ ១០ ដល់ថ្ងៃ ១២ ធ្នូ ឆ្នាំ២០២០ មានពលរដ្ឋវៀតណាមជាច្រើន បានស្ម័គ្រចិត្តចូលរួមក្នុងការចាក់សាកល្បងវ៉ាក់សាំងលើមនុស្សដំណាក់កាលទី១។

លោក Nguyen Ngo Quang អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបំពាក់បំប៉ន នៃក្រសួងសុខាភិបាលវៀតណាម បាននិយាយថា ក្រសួងកំពុងលើកទឹកចិត្តឲ្យពលរដ្ឋក្នុងតំបន់ចូលរួមក្នុងការធ្វើតេស្តនៅពេលនេះ។
សម្រាប់ដំណាក់កាលទី១ វៀតណាម នឹងតេស្តវ៉ាក់សាំងប្រឆាំងកូវីដ ១៩ អភិវឌ្ឍដោយខ្លួនឯងលើអ្នកស្ម័គ្រចិត្តចន្លោះពី ៤០-៦០ នាក់ និងប្រមាណ ៦០០នាក់បន្ថែមទៀតនៅដំណាក់កាលទី២។
លោក Do Tuan Dat ប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតទី១ នៅវៀតណាម VABIOTECH ដែលជាក្រុមហ៊ុនស្ថិតក្រោយក្រសួងសុខាភិបាល បាននិយាយថា ការធ្វើតេស្តលើសត្វកណ្តុរបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនគឺអាចដាស់ប្រព័ន្ធភាពស៊ាំឲ្យខ្លាំងឡើង ក្រោយការចាក់លើកទី២ ចន្លោះពេល ២១ថ្ងៃ។
ទូទាំងប្រទេសវៀតណាម គឺមានក្រុមហ៊ុនវេជ្ជសាស្ត្រសរុបដល់ទៅ ៤ កំពុងធ្វើការអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ខណៈក្រុមហ៊ុន និងអង្គការវេជ្ជសាស្ត្រទាំងអស់ សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Saigon Times
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


