ព័ត៌មានអន្ដរជាតិ
បញ្ហាជាប់គាំង IT កំពុងធ្វើឲ្យផ្អើលពេញពិភពលោក
តាមសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃសុក្រទី១៩ខែកក្កដា ពិភពលោកបានជួបប្រទះបញ្ហាជាប់គាំង IT ទ្រង់ទ្រាយធំដ៏មហិមា ដោយប៉ះពាល់ដល់ប្រព័ន្ធធនាគារ សេវារថភ្លើង យន្តហោះ មន្ទីរពេទ្យ និងផ្សារហ៊ុនជាដើម ដែលបង្កភាពភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នា។

នៅប្រទេសកម្ពុជា មានធនាគារមួយចំនួនត្រូវរងគ្រោះដោយបញ្ហានេះ ពោលគឺអតិថិជនពិបាកបើកគណនីក្នុងទូរស័ព្ទ ឬរអាក់រអួលក្នុងការទូទាត់ប្រាក់ជាដើម។
យ៉ាងណា តាមការបញ្ជាក់ពីអ្នកជំនាញអន្តរជាតិ, ដើមចមនៃបញ្ហានេះគឺបណ្តាលមកពីបញ្ហា Cloud របស់ Microsoft ខណៈខាងក្រុមហ៊ុនក៏ទទួលស្គាល់ដែរ ថែមទាំងបញ្ជាក់ទៀតថា ខ្លួនក៏ពិនិត្យលើបញ្ហាជាមួយកម្មវិធីនិងប្រព័ន្ធប្រតិបត្តិការ 365 របស់ខ្លួនដែរ ហើយនឹងព្យាយាមដោះស្រាយឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ទន្ទឹមនោះ ក្រុមហ៊ុនសន្តិសុខអ៊ីនធើណិតអាមេរិក CrowdStrike ក៏ទទួលស្គាល់ដែរថា ខ្លួនមានចំណែកក្នុងកំហុសឆ្គងនេះ ហើយក៏កំពុងធ្វើការដោះស្រាយដូចគ្នា។

សូមបញ្ជាក់ថា Windows គឺជាប្រព័ន្ធប្រតិបត្តិការដែលគេប្រើប្រាស់ច្រើនបំផុត លើពិភពលោក ដូច្នេះមានន័យថា បើប្រព័ន្ធនេះគាំង វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកសឹងតែគ្រប់ផ្នែក។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះមានការចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាតជាបន្តបន្ទាប់អំពីការជាប់គាំងនានា ជាពិសេសវាជះឥទ្ធិពលខ្លាំងបំផុតលើវិស័យអាកាសចរណ៍ ដែលយន្តហោះនៅតាមព្រលានរាប់រយកន្លែង ត្រូវផ្អាកការហោះហើរ ហើយពេលនេះ គេកំពុងរង់ចាំមើលថាតើវានឹងបង្កផលអាក្រក់ដល់វិស័យអ្វីខ្លះទៀត និងពេលណាទើបគ្រប់យ៉ាងអាចស្តារឡើងវិញបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


