ព័ត៌មានអន្ដរជាតិ
កិច្ចពិភាក្សារវាងលោក បៃដិន និង ពូទីន តឹងតែងខ្លាំង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ក្នុងជំនួបពិភាក្សាគ្នាតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍បានព្រមានគ្នាទៅវិញទៅមកជុំវិញភាពតានតឹងនៅអ៊ុយក្រែន ប៉ុន្តែមានសុទិដ្ឋិនិយមមួយចំនួនដែលកិច្ចពិភាក្សាការទូតនាខែមករាខាងមុខអាចនឹងជួយបន្ថូរបន្ថយ។
ក្នុងជំនួបតាមទូរសព្ទរយៈពេល៥០នាទី កិច្ចសន្ទនាលើកទី២របស់មេដឹកនាំកំពូលទាំងពីរ លោក បៃដិន បានលើកឡើងថា លោកត្រូវការឃើញរុស្ស៊ីបន្ថយការបង្កើតកម្លាំងយោធានៅព្រំដែនជិតអ៊ុយក្រែន ខណៈលោក ពូទីន លើកឡើងថា ការគំរាមកំហែងទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីតោន និងសម្ព័ន្ធមិត្តអាចនាំឲ្យបែកបាក់ទំនាក់ទំនង។ ការហៅទូរសព្ទនេះស្នើឡើងដោយលោក ពូទីន។

មន្ត្រីសេតវិមានទទួលបន្ទុកសារព័ត៌មាន លោកស្រី Jen Psaki បានឲ្យដឹងថា ៖«លោកប្រធានាធិបតី បៃដិន បានរំលឹកឡើងវិញពីវឌ្ឍនភាពសំខាន់ៗនៅក្នុងកិច្ចសន្ទនាទាំងនោះអាចកើតបរិយាកាសថយចុះជាងកើនឡើង»។
មន្ត្រីទទួលបន្ទុកនៅវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា ការហៅទូរសព្ទនេះបានបង្កើតជាគោលដ៏ល្អសម្រាប់កិច្ចពិភាក្សានាពេលអនាគត។
ការផ្លាស់ប្តូរសំដីរបស់មេដឹកនាំទាំងពីរបានកំណត់ដំណាក់កាលសម្រាប់ការជួបគ្នាកម្រិតទាបរវាងប្រទេសទាំងពីរ ក្នុងនោះមានជំនួបសន្តិសុខអាមេរិក-រុស្ស៊ីថ្ងៃទី៩-១០ ខែមករា បន្ទាប់មកជំនួបរុស្ស៊ី-ណាតូថ្ងៃទី១២ ខែមករា ហើយការធ្វើសន្និសីទធំមាននៅទីក្រុងមូស្គូ វ៉ាស៊ីនតោន និងប្រទេសអឺរ៉ុបផ្សេងទៀតថ្ងៃទី១៣ ខែមករា។
ទោះជាមានកិច្ចពិភាក្សាការទូត ក៏ទំហំនៃការពិភាក្សានេះត្រូវបានមន្ត្រីរបស់ប្រទេសទាំងពីរចាត់ទុកថា ធ្ងន់ធ្ងរ។ គ្មានភាគីណាមួយបញ្ជាក់លំអិតពីវឌ្ឍនភាពសំខាន់ឆ្ពោះទៅរកដំណោះស្រាយឡើយ។
សម្រាប់អាមេរិក លោក បៃដិន បានបញ្ជាក់ជាថ្មីអំពីការគំរាមដាក់ទណ្ឌកម្មមិនធ្លាប់របស់លោកអាចកើតមាន ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់និយាយថា ៖«លោក បៃដិន បានដាក់ចេញផ្លូវពីរ»ក្នុងនោះមានការទូត។
«ផ្លូវមួយទៀតគឺជាផ្លូវដែលផ្តោតលើការទប់ស្កាត់រួមទាំងការចំណាយ និងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីបន្តលុកលុយលើអ៊ុយក្រែន»។
ជំនួយការនិយាយថា លទ្ធភាពអាចរាប់បញ្ចូលទាំងវិធានការដែលអាចកាត់ផ្តាច់ទំនាក់ទំនងរុស្ស៊ីប្រកបដោយប្រសិទ្ធភាពពីសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុ ខណៈមានការបំពាក់អាវុធបន្ថែមទៀត អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង សម្ព័ន្ធយោធាអឺរ៉ុប។
ចំណែក លោក Ushakov បាននិយាយថា ៖«លោក ពូទីន បានឆ្លើយតបវិញភ្លាមៗដា ទណ្ឌកម្មណាមួយពេលឥឡូវនេះ ឬពេលក្រោយអាចនាំឲ្យបែកបាក់ទំនាក់ទំនងទាំងស្រុងរវាងប្រទេសទាំងពីរ»។
លោកបន្ថែមថា ៖«ប្រធានាធិបតីរបស់យើងក៏បានលើកឡើងដែរថា វាអាចនឹងក្លាយជាកំហុសមួយដែលអ្នកជំនាន់ក្រោយរបស់យើងអាចឃើញថា កំហុសដ៏ធំមួយ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


