ព័ត៌មានអន្ដរជាតិ
លោក បៃដិន អំពាវនាវឲ្យ លោក ត្រាំ ទទួលខុសត្រូវម្នាក់ឯងលើការវាយប្រហារ៦មករា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រាប់ពលរដ្ឋអាមេរិកថា អតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវទទួលខុសត្រូវម្នាក់ឯងសម្រាប់ការវាយប្រហារបណ្តាលឲ្យមនុស្សស្លាប់ថ្ងៃទី៦ ខែមករា កាលពីឆ្នាំមុននៅវិមាន Capitol ដែលថ្ងៃព្រហស្បតិ៍នេះជាពេលគំរប់ខួបមួយឆ្នាំ។

លោក ចូ បៃដិន និងអនុប្រធានាធិបតីលោកស្រី Kamala Harris ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យនឹងនិយាយនៅថ្ងៃព្រហស្បតិ៍នេះនៅវិមាន Capitol ដែលជាពេលវេលាខួបមួយឆ្នាំ បន្ទាប់ពីក្រុមអ្នកគាំទ្រលោក ត្រាំ បានតវ៉ាវាយប្រហាររហូតទប់ស្កាត់លែងបានជុំវិញជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក បៃដិន។
លោក បៃដិន និងជំនួយការកំពូលរបស់លោកស្ទាក់ស្ទើរក្នុងការនិយាយដោយផ្ទាល់អំពីលោក ត្រាំ ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែមករា ឆ្នាំមុន បើទោះជាអតីតប្រធានាធិបតីបន្តផ្សព្វផ្សាយរឿងភូតកុហកអំពីការចាញ់ឆ្នោត ហើយគណបក្សប្រជាធិបតេយ្យ អ្នកប្រវត្តិសាស្ត្រ និងសកម្មជនសិទ្ធិស៊ីវិលកើនឡើងនូវការព្រួយបារម្ភអំពីអនាគតលទ្ធិប្រជាធិបតេយ្យដែលមានអាយុកាល២៥០ឆ្នាំហើយ។
សុន្ទរកថានៅថ្ងៃព្រហស្បតិ៍នេះនឹងធ្វើឡើង បន្ទាប់ពីលោក បៃដិន ចំណាយពេលជាច្រើនខែជំរុញពលរដ្ឋអាមេរិកឲ្យរួមដៃគ្នាកម្ចាត់កូវីដ-១៩ និងកសាងជាថ្មី បន្ទាប់ពីគ្រោះមហន្តរាយអាកាសធាតុ។

រដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មានរបស់សេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ លោក បៃដិន នឹងគូបញ្ជាក់ពីសារៈសំខាន់នៃអ្វីដែលបានកើតឡើងនៅវិមាន Capitol និងការទទួលខុសត្រូវតែមួយគត់របស់លោក ត្រាំ ចំពោះភាពវឹកវរ និងចេះតែបន្តផ្សព្វផ្សាយរឿងកុហករបស់អតីតប្រធានាធិបតីដែលធ្វើឲ្យពលរដ្ឋអាមេរិកយល់ច្រឡំ។
មនុស្ស៤នាក់បានស្លាប់នៅថ្ងៃកូដកម្មនោះ និងមន្ត្រីប៉ូលិស Capitol ម្នាក់បានស្លាប់។ ជាមួយគ្នានោះ ប៉ូលិសជាច្រើននាក់បានរបួសកំឡុងពេលក្រុមអ្នកគាំទ្រលោក ត្រាំ ធ្វើការតវ៉ារហូតក្លាយជាហិង្សាជាច្រើនម៉ោង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


