ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ ព្រមានថា កុមារជាមុខព្រួញ ចម្លងអូមីក្រុង រីករាលដាល ក្នុងពេលឆាប់ៗ
កុមារមិនចាក់វ៉ាក់សាំងអាចបង្កជាចង្កោមចម្លងជំងឺកូវីដ១៩ ជាពិសេសជាមួយនឹងវីរុសបំប្លែងថ្មី អូមីក្រុង ដែលមានសមត្ថភាពឆ្លងខ្លាំង។ នេះបើតាមការព្រមានពីអ្នកជំនាញខាងមេរោគថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan។
លោកបាននិយាយក្នុងការបង្ហោះ Facebook នៅថ្ងៃចន្ទទី១០ខែមករានេះថា កុមារដែលឆ្លងជំងឺកូវីដ១៩ នឹងមានរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញា ជាមួយហានិភ័យស្លាប់ទាប។

ទោះបីជាយ៉ាងណាក៏ដោយ លោកព្រមានថា “កុមារអាចក្លាយជាអ្នកឆ្លងរាលដាលខ្លាំងបំផុត ដោយសារពួកគេនឹងចម្លងមេរោគទៅឪពុកម្តាយរបស់ពួកគេ”។
ស្របពេលជាមួយគ្នានោះដែរ លោក Yong បានព្យាករណ៍ថា ឆាប់ៗនេះ ចង្កោមកូវីដនឹងផ្ទុះឡើងនៅក្នុងសាលារៀន ខណៈដែលកុមារនឹងមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក បន្ទាប់ពីចំណាយពេលរៀនអនឡាញច្រើនខែនៅផ្ទះ។

លោកបន្តថា “ដូច្នេះ វ៉ាក់សាំងកូវីដដែលចាក់ជូនកុមារ ត្រូវតែមានប្រសិទ្ធភាពខ្ពស់ដើម្បីធានាថា ពួកគេមិនមានការឆ្លងនិងចម្លងមេរោគទៅអ្នកដទៃនោះទេ”។
“មនុស្សពេញវ័យក៏គួរតែកសាងភាពស៊ាំរបស់ពួកគេប្រឆាំងនឹងកូវីដផងដែរ ដោយការទទួលថ្នាំបង្ការ ដូច្នេះកុមារអាចវិលត្រឡប់ទៅជីវិតធម្មតាវិញបាន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើទារកនិងកុមារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


