ព័ត៌មានអន្ដរជាតិ
លោក ពូទីន អះអាងពីជ័យជម្ម្នះក្នុងការការពារកាហ្សាក់ស្ថានពីការបះបោរ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានអះអាងពីជ័យជម្នះកាលពីថ្ងៃចន្ទម្សិលមិញក្នុងការការពារប្រទេសកាហ្សាក់ស្ថានពីអ្វីដែលលោកថា ការបះបោរគាំទ្រដោយភេរវកម្មបរទេស និងបានសន្យាជាមួយមេដឹកនាំនៃអតីតរដ្ឋសូវៀតថា សម្ព័ន្ធភាពដឹកនាំដោយទីក្រុងមូស្គូនឹងការពារពួកគេ។
ទីក្រុងធំបំផុតរបស់កាហ្សាក់ស្ថាន Almaty បានវិលត្រឡប់មកជិតធម្មតាវិញហើយកាលពីថ្ងៃចន្ទ បន្ទាប់ពីចលាចលខ្លាំងជិតមួយសប្តាហ៍ដែលបានក្លាយជាហិង្សាអាក្រក់បំផុតនៅក្នុងប្រទេសដែលមានឯករាជ្យ៣០ឆ្នាំកន្លងទៅ។
លោក ពូទីន បានបញ្ជូនកម្លាំងទាហានឆ័ត្រយោងកាលពីសប្តាហ៍មុនទៅការពារទីតាំងយុទ្ធសាស្ត្រ បន្ទាប់ពីក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលរឹបអូស និងដុតបំផ្លាញអគារ។ មនុស្សរាប់សិបនាក់ត្រូវបានគេជឿថា ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងបាតុករនៅតាមទីក្រុងជាច្រើនក្នុងប្រទេស។
ការដាក់កម្លាំងពង្រាយយ៉ាងឆាប់រហ័សរបស់រុស្ស៊ីបានបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់វិមានក្រឹមឡាំងដើម្បីប្រើកម្លាំងការពារស្របពេលដែលខ្លួនមានឥទ្ធិពលនៅរដ្ឋអតីតសហភាពសូវៀតមួយនេះ ហើយទីក្រុងមូស្គូក៏ស្ថិតក្នុងការប្រឈមមុខដាក់គ្នាជាមួយប្រទេសលោកខាងលិចជុំវិញកម្លាំងទ័ពរាប់ពាន់នាក់នៅព្រំដែនជិតអ៊ុយក្រែន។
លោក ពូទីន បានប្រាប់កិច្ចប្រជុំសម្ព័ន្ធភាពយោធា CSTO តាមអនឡាញថា កម្លាំងរុស្ស៊ីបានគ្រប់គ្រងដើម្បីការពារចំពោះការបំផ្លាញមូលដ្ឋានរបស់រដ្ឋ។ ការរិចរិលទាំងស្រុងនៃស្ថានភាពផ្ទៃក្នុងនៅកាហ្សាក់ស្ថាន និងរារាំងភេរវករ ឧក្រិដ្ឋជន ចោរលួច និងធាតុឧក្រិដ្ឋកម្មផ្សេងៗទៀត។
លោកថា ៖«ពិតណាស់ យើងយល់ពីព្រឹត្តិការណ៍នៅកាហ្សាក់ស្ថានដែលមិនមែនជាលើកទី១ និងមិនឆ្ងាយពីការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋរបស់យើងពីខាងក្រៅ។ វិធានការត្រូវបានអនុវត្តដោយ CSTO បង្ហាញយ៉ាងច្បាស់ថា យើងនឹងមិនអនុញ្ញាតឲ្យស្ថានភាពត្រូវបានគេបង្កនៅផ្ទះទេ»។
ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym Jomart Tokayev បានប្រាប់កិច្ចប្រជុំថា ប្រទេសរបស់លោករងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


