Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង​បញ្ចេញប្រាក់​១២​ប៊ីលាន​ដុល្លារ​ទៀត​ទប់ស្កាត់​ផល​ប៉ះ​ពាល់​ពី​កូវីដ

បានផុស

នៅ

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​១៤ទ្រីលាន​វ៉ុន (១១.៧៥​ប៊ីលាន​ដុល្លារ​អាមេរិក)​បន្ថែម​ទៀត​នៅ​​ថ្ងៃ​សុក្រ​នេះ​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច និងអាជីវកម្ម​ផ្ទាល់​ខ្លួន​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​ពង្រីក​បំរាម​កូវីដ-១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា ទឹក​ប្រាក់​ប្រមាណ១១.៥​ទ្រី​លាន​វ៉ុន​នឹង​ត្រូវ​ចំណាយ​ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​សង​សំណងចំពោះ​ការ​ខាត​បង់​របស់​ពួក​គេ​ដោយ​សារ​តែ​ការ​ពង្រីក​វិធាន​ការ​ទប់​ស្កាត់​កូវីដ។

ទឹក​ប្រាក់​ប្រមាណ​១.៥​ទ្រី​លាន​វ៉ុន​ផ្សេង​ទៀត​នឹង​ចំណាយ​​សម្រាប់​ការ​ទិញ​ថ្នាំ​ព្យាបាល​កូវីដ​សម្រាប់​មនុស្ស​៤​០​ម៉ឺន​នាក់​និងគ្រែ​មន្ទីរ​ពេទ្យ​២៥​ពាន់​គ្រែ។ ចំណែក​ប្រាក់​១​ទ្រី​លាន​វ៉ុន​ទៀត​នឹង​បាន​ប្រើ​ជា​ទុន​បំរ៉ុង​ដែលអាច​កើត​មាន​ ប្រសិន​វីរុស Omicron កាន់​តែ​រាល​ដាល និង​ត្រូវ​ការ​គាំទ្រ​បន្ថែម​។

ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ជំរុញ​បន្ថែម រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នឹង​ចេញ​មូលបត្រ​ដែល​មាន​ទឹក​ប្រាក់​១១.៣​ទ្រីលាន​វ៉ុន និង​ប្រើ​២.៧​ទ្រី​លាន​វ៉ុន​ពី​ទុន​បំរ៉ុង​មូលនិធិសាធារណៈ។

កញ្ចប់​ថវិកា​បន្ថែម​ដែល​នឹង​ដាក់​ទៅ​រដ្ឋសភា​នា​ថ្ងៃ​ចន្ទ​​កើត​ឡើង​ចំពេល​​​គណបក្ស​ប្រជា​ធិបតេយ្យ​កំពុង​កាន់​អំណាចតស៊ូ​​ក្នុង​ការ​ស្តារ​ការ​គាំទ្រ​សាធារណៈ​ឡើង​វិញ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ឆ្នាំ​២០២២​​ចូល​មក​ដល់។

ជា​មួយ​នឹង​ថវិកា​បន្ថែមចុង​ក្រោយ​បំផុតនេះ ការ​ចំណាយ​សរុបរបស់​រដ្ឋាភិបាល​បាន​កើន​ឡើង​ដល់​​ជាប់​កំណត់​ត្រា​គឺ​៦២១.៧​ទ្រី​លាន​ប៉ុន​ក្នុង​ឆ្នាំ​នេះ បន្ថែម​លើ​ការ​អនុម័ត​ចំណាយ​៦០៧.៧​ទ្រី​លាន​វ៉ុន​រួច​ទៅ​ហើយ។​

ចំនួន​ទាំង​នេះ​គឺ​មាន​ន័យ​ថា បាន​កើន​ឡើង​១១.៤​%​ពី​​ថវិកា​ដំបូង​កាល​ពី​ឆ្នាំ​២០២១ ខណៈ​​វា​ត្រូវ​បាន​គេ​​រំពឹង​ទុក​នឹង​នាំ​មក​នូវ​សមាមាត្រ​នៃ​បំណុល​រដ្ឋាភិបាល​​ទៅ​នឹង​ផលិត​ផល​ក្នុង​​សរុប​​ជាប់​កំណត់​ត្រា ៥០.១​%។

សូម​បញ្ជាក់​ថា កូរ៉េ​ខាង​ត្បូង​បាន​ពង្រីក​បំរាម​គម្លាត​សង្គម​បន្ថែម​ទៀត​រយៈ​ពេល​៣​សប្តាហ៍​ហើយ ក្នុងនោះ​បំរាមគោចរ​ត្រឹម​ម៉ោង​៩​យប់​សម្រាប់​ភោជនីយដ្ឋាន ហាង​កាហ្វេ បារ និង​កម្រិត​ការ​ជួប​ជុំឯកជន​ ចំពេល​វីរុស Omicron កំពុង​រាត​ត្បាត​ខ្លាំង​មុន​ចូល​ឆ្នាំ​ថ្មី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម