ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើល! អាមេរិក ផ្តល់វ៉ាក់សាំងកូវីដដល់ កូរ៉េខាងជើង
មន្ត្រីស៊ើបការណ៍សម្ងាត់កំពូលមួយរូបក្នុងប្រទេសកូរ៉េខាងត្បូងនិយាយថា សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ដល់ប្រទេសកូរ៉េខាងជើងចំនួន ៦០ លានដូស ។

លោក Park Jie-won ប្រធានសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រនៅឯគណៈកម្មាធិការសភាថា កាយវិការមនុស្សធម៌របស់ទីក្រុងវ៉ាស៊ីនតោននេះត្រូវបានគេមើលឃើញថាជាការជំរុញឲ្យបន្តកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ។
ដោយដកស្រង់សម្ដីពីលោក Park, សមាជិកសភាម្នាក់បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងកូវីដក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ (UN) ។

ទន្ទឹមនោះ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់និយាយថា ការផ្តល់ជូននេះត្រូវបានធ្វើឡើងកាលពីខែធ្នូទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ (UN) គឺលោក គីម សុង ។ គាត់ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីការពេញចិត្ត ប៉ុន្តែមិនបានប្រាប់ថាតើវ៉ាក់សាំងនេះជាប្រភេទ Pfizer ឬ Moderna នោះទេ ។
លោក Park ក៏បានរាយការណ៍ដែរថា ទីក្រុងព្យុងយ៉ាងមិនទុកចិត្តវ៉ាក់សាំងរុស្ស៊ី ឬចិនទេ ហើយហាក់ដូចជាចាប់អារម្មណ៍តែវ៉ាក់សាំងដែលមកពីអាមេរិកប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានេះវាមិនច្បាស់ទេថា កូរ៉េខាងជើងដែលបានបាញ់សាកល្បងកាំជ្រួចមីស៊ីលនៅឆ្នាំនេះ នឹងទទួលយកការផ្តល់ជូនវ៉ាក់សាំងកូវីដឬយ៉ាងណានោះ ខណៈថ្មីៗនេះប្រទេសនេះបានស្នើថា ខ្លួនអាចនឹងលុបចោលការផ្អាកការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបដែលបានប្រកាសកាលពីខែមេសា ឆ្នាំ ២០១៨ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង ត្រៀមសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ICBM ឡើងវិញ ឲ្យ អាមេរិក ភ្លឺភ្នែក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


