ព័ត៌មានអន្ដរជាតិ
Breaking News! ផ្ទុះការវាយប្រហារនៅរោងចក្រមីស៊ីល អ៊ុយក្រែន
ទាហានឆ្មាំជាតិអ៊ុយក្រែនម្នាក់ បានប្រើកាំភ្លើង AK-47 បើកការបាញ់ប្រហារទៅលើសន្តិសុខនៅរោងចក្រយោធាមួយ កណ្តាលប្រទេសអ៊ុយក្រែនទាំងមិនដឹងមូលហេតុ ដោយបានសម្លាប់មនុស្ស៥នាក់ និងរបួស៥នាក់ផ្សេងទៀត មុនពេលរត់គេចខ្លួន។

ការវាយប្រហារនេះ កើតឡើងចំពេលដ៏រសើបសម្រាប់យោធាអ៊ុយក្រែនខណៈ យោធារុស្ស៊ីបាននិងកំពុងប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនអ៊ុយក្រែន ហើយសមាជិកអង្គការណាតូ បានចោទប្រកាន់រុស្ស៊ីពីបទរៀបចំផែនការវាយចូលប្រទេសនេះ។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសបានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ៣:៤០ព្រឹក (ម៉ោងនៅអ៊ុយក្រែន) ថ្ងៃព្រហស្បតិ៍ទី២៧ខែមករា ក្នុងទីក្រុង Dnipro នៅរោងចក្រមីស៊ីល Pivdenmash។

ខណៈពេលនេះ ប៉ូលិសកំពុងស្វែងរកទាហានដែលរត់គេចខ្លួន។ យោងតាមប៉ូលិស គាត់មានគ្រាប់ចំនួន ២០០បង់នៅក្នុងខ្លួន។
ក្រសួងមហាផ្ទៃបាននិយាយថា “ហេតុផលសម្រាប់ឧក្រិដ្ឋកម្មនេះ នៅមិនទាន់ដឹងនៅឡើយទេ”។ ក្រសួងបន្ថែមថា មេបញ្ជាការឆ្មាំជាតិលោក Nikolai Balan ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រឿងទាំងនេះនឹងកើតឡើងបើ រុស្ស៊ី វាយ អ៊ុយក្រែន មែន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


