ព័ត៌មានអន្ដរជាតិ
ថតជាប់ យន្តហោះចម្បាំងបំបាំងកាយអាមេរិក តម្លៃ១០០លានដុល្លារ ធ្លាក់នៅ សមុទ្រចិនខាងត្បូង
វីដេអូ និងរូបថត ដែលថតនៅលើនាវា USS Carl Vinson បានចាប់ជាប់ពេលវេលា ដែលយន្តហោះចម្បាំងបំបាំងកាយតម្លៃ១០០លានដុល្លារធុន F-35 របស់កងទ័ពជើងទឹកអាមេរិក ធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃចន្ទសប្តាហ៍មុន បន្ទាប់ពីជួបឧប្បត្តិហេតុពេលចុះចត។

វីដេអូលេចធ្លាយ ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយត្រូវបានគេបញ្ជាក់ថា ថតនៅលើនាវាដឹកកងទ័ពជើងទឹក បានបង្ហាញពីយន្តហោះដែលកំពុងខិតជិតនាវា ខណៈគេមើលឃើញផ្សែងហុយ និងឮសំឡេងម៉ាស៊ីនខ្លាំងៗ។

អ្នកបើកយន្តហោះ បានរំដោះខ្លួនចេញ ក្នុងអំឡុងពេលធ្លាក់ ហើយត្រូវបានគេរាយការណ៍ថារងរបួស ដូចនាវិកប្រាំមួយនាក់នៅលើនាវា Vinson ដែរ។

បន្ទាប់មក យន្តហោះចម្បាំងបានលិចចូលទៅក្នុងសមុទ្រ ដែលធ្វើឲ្យនេះគឺជាលើកទីពីរហើយ ក្នុងរយៈពេលបីខែដែលយន្តហោះធុន F-35 ជួបគ្រោះថ្នាក់នៅក្នុងសមុទ្រ។

លោកអនុសេនីយ៍ត្រី Nicholas Lingo អ្នកនាំពាក្យកងនាវាចរទី៧ របស់កងទ័ពជើងទឹកអាមេរិក បានប្រាប់ DailyMail.com ថា វីដេអូ និងរូបភាពនៃការធ្លាក់យន្តហោះនេះគឺពិតប្រាកដ ហើយឧប្បត្តិហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យន្តហោះចម្បាំងអាមេរិក ជួបឧប្បត្តិហេតុក្នុង សមុទ្រចិនខាងត្បូង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


