ព័ត៌មានអន្ដរជាតិ
យន្តហោះ ចិន បើកបុករទេះឥវ៉ាន់ រេពេញផ្លូវ (មានវីដេអូ)
យន្តហោះដឹកទំនិញប្រភេទ Boeing 747-400F របស់ក្រុមហ៊ុនអាកាសចរណ៍ចិនអ៊ែរឡាញ China Airlines នៅអាកាសយានដ្ឋាន Chicago O’Hare បានបើកបុករទេះដាក់ឥវ៉ាន់ ខណៈកំពុងរត់យឺតៗលើផ្លូវ ប៉ុន្តែហេតុការណ៍នេះមិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសអ្វីឡើយ ។

មុនពេលចុះចតនៅទីក្រុង Chicago រដ្ឋ Illinois យន្តហោះនេះបានដំណើរការជើងហោះហើរដឹកទំនិញរវាងទីក្រុងតៃប៉ិរបស់តៃវ៉ាន់ និងទីក្រុង Anchorage រដ្ឋ Alaska ។
យោងតាមសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា យន្តហោះបានរងការខូចខាតម៉ាស៊ីនស្លាបខាងឆ្វេង ហើយទំហំនៃការខូចខាតដល់រទេះដាក់អីវ៉ាន់ក៏ច្រើនផងដែរ ខណៈដែលរទេះមួយចំនួនត្រូវបានបឺតចូលទៅក្នុងបំពង់ស៊ីទែនម៉ាស៊ីន ។

បច្ចុប្បន្នមូលហេតុនៃឧបទ្ទវហេតុនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ហើយក្រុមហ៊ុនអាកាសចរណ៍ China Airlines ដែលមានមូលដ្ឋាននៅតៃវ៉ាន់ មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការ ទាក់ទងនឹងគ្រោះថ្នាក់នេះនៅឡើយទេ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


