ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី អង់គ្លេស ថា បើរុស្ស៊ីហ៊ានវាយអ៊ុយក្រែននឹងក្លាយជា គ្រោះមហន្តរាយ និងសោកនាដកម្ម
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃអង្គារ នៅពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅទីក្រុង Kyiv ថា ទាហានរុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែនកំពុងបង្កគ្រោះថ្នាក់ច្បាស់លាស់នាពេលបច្ចុប្បន្ននេះ ។

លោក Johnson បានប្រាប់លោក Zelenskyy ថា បើរុស្ស៊ីវាយដណ្ដើមយកទីក្រុង និងទឹកដីរបស់អ៊ុយក្រែនមែននោះ វានឹងក្លាយជាគ្រោះមហន្តរាយនយោបាយ មនុស្សធម៌ និងយោធាសម្រាប់រុស្ស៊ី និងពិភពលោក ។
លោក Johnson បញ្ជាក់ថា រុស្ស៊ីមិនចង់បានទ័ពណាតូនៅអឺរ៉ុបខាងកើតនោះទេ ប៉ុន្តែពួកគេបានបង្កើនកងកម្លាំងរបស់ពួកគេនៅតាមព្រំដែនអ៊ុយក្រែនជាមួយនឹងទាហានប្រហែល ១០០ ពាន់នាក់ ។

លោកបាននិយាយថា ការកើនឡើងនេះនឹងក្លាយជា “សោកនាដកម្ម” ។ ទោះយ៉ាងណាក៏ដោយលោកបានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីពង្រីកកងកម្លាំងអ៊ុយក្រែនក្នុងរយៈពេល ៣ ឆ្នាំខាងមុខដល់ទាហាន ៣៥០ ពាន់នាក់ ។ លោកថា ការកើនឡើងនេះមិនមែនសម្រាប់សង្គ្រាមទេ ប៉ុន្តែសម្រាប់សន្តិភាពនាពេលអនាគត ។
គួររំឭកថា អង់គ្លេសបានជួយហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៥ មក ខណៈរហូតមកដល់ពេលនេះពួកគេក៏បន្តផ្តល់អាវុធដល់អ៊ុយក្រែនផងដែរ ហើយរដ្ឋាភិបាលរបស់លោក Johnson នឹងផ្តល់ប្រាក់ជាង ១០០ លានដុល្លារបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនកាត់បន្ថយការពឹងផ្អែកថាមពលរបស់ខ្លួនលើប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ពូទីន លែងនៅស្ងៀម ចេញមុខចោទអាមេរិកថា ព្យាយាមទាញរុស្ស៊ីឲ្យធ្លាក់ចូលសង្គ្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


